
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មីមួយបាននិយាយថា កាប៉ាល់កាប៉ាល់ដឹកឡាន BYD លេខរៀងទី 5 ដែលមានឈ្មោះថា BYD Xi'an បានបន្តការដឹកជញ្ជូនរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិនមួយទៅកាន់ទីផ្សារទ្វីបអឺរ៉ុបជាងលើកដំបូង។
បើតាមការបង្ហោះនៅលើបណ្តាញសង្គម Weibo របស់ BYD បានង្ហាញថា នៅក្នុងដំណើរទៅកាន់ទីផ្សារដ៏ធំមួយនេះ នៅលើកាប៉ាល់ដែលមានដឹកឡាន BYD ចំនួន 7,000 គ្រឿង ដែលនឹងមានដឹកជញ្ជូនទៅកាន់ប្រទេសធំមួយចំនួនចក្រភពអង់គ្លេស អ៊ីតាលី អេស្ប៉ាញ និងប្រទេសបែលហ្សិក។ តាមរូបភាពដែលថតបាននេះ ឡានអគ្គិសនីដែលមានការនាំចេញនេះ មានដូចជា BYD Seagull និង BYD Song Plus DM-i ជាដើម។

តាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា កាប៉ាល់ BYD Xi'an នេះ គឺជាឈ្មោះមួយដែលស្ថិតនៅខេត្ត Shaanxi ភាគខាងជើងនៃប្រទេសចិន។ កាប៉ាល់នេះមានសមត្ថភាពអាចដឹកឡានបាន 9,200 គ្រឿង។ កាប៉ាល់នេះ មានប្រវែង 219.9 ម៉ែត្រ និងមានកំពស់ 37.7 ម៉ែត្រ។

សូមជំរាបថា ការដឹកជញ្ជូនឡានរបស់ BYD នេះ គឺបានធ្វើ 4 លើករួចមកហើយ ដោយលើកទី 1 ធ្វើឡើងដោយ BYD Explorer No. 1, BYD Hefei, BYD Changzhou និង BYD Shenzhen។ ជាមួយនិងការនាំចេញនៅពេលនេះដែរ បើតាម តាមការបញ្ជាក់ពីលោក Wang Chuanfu ដែលជាអគ្គនាយករបស់ក្រុមហ៊ុន BYD កាលពីថ្ងៃទី 25 មិនាកន្លងទៅនេះ បាននិយាយថា ក្រុមហ៊ុន BYD មានគោលដៅនាំចេញរថយន្តរបស់ខ្លួនអោយបាន 5.5 លានគ្រឿងនៅដំណាច់ឆ្នាំ 2025 នេះ។ សម្រាប់ទីផ្សារសកលអាចនឹងមានចំនួន 800,000 គ្រឿង។

