
យោងតាមការទម្លាយចេញពី IceUniverse បានបង្ហើបថា Galaxy S26 Ultra នឹងមានការពង្រឹងទៅលើការថតនៅក្នុងកម្រិត Low-Light បានកាន់តែល្អជាមុន។ អ្នទម្លាយរូបនេះបានបន្តថា ជាមួយនិងកម្រិត Wider Aperture នេះ នឹងផ្តល់នូវពន្លឺគ្រប់គ្រាប់សម្រាប់សិនស័រ ហើយនិងជួសជុលទៅលើគ្រាប់អុចខ្មៅបានកាន់តែល្អជាងមុន ជាពិសេស គឺមានការ Detail ទៅលើរូបភាពបានច្បាស់។
សម្រាប់កាមេរ៉ាគោលនៅលើ Galaxy S26 Ultra គឺនឹងមានពន្លឺខ្ពស់ជាងមុន 47% ប្រៀបធៀបជាមួយ Galaxy S25 Ultra ខណៈដែល Telephoto មានពន្លឺខ្ពស់ជាង 38% រីឯឡែន 12MP Telephoto វិញ មានពន្លឺខ្ពស់ជាងមុន 20% ប្រៀបធៀបជាមួយនិងកាមេរ៉ាទំហំ 10MP telephoto ដែលមាននៅលើ Galaxy S25 Ultra។
កំពូលស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 200MP គាំទ្រដោយកម្រិត F1.4 Aperture និងគ្រាប់ទីពីរទំហំ 50MP ultrawide មានកម្រិត F1.9 Aperture ហើយនិងគ្រាប់ទីបីមានទំហំ 12MP Telephoto មានកម្រិត F2.4 Aperture និងមានមុខងារ 3x Optical Zoom។ សម្រាប់គ្រាប់ទីបួន គឺមានទំហំ 50MP ជាឡែន Super telephoto ទ្រទ្រង់ជាមួយនិងកម្រិត F2.9 Aperture ហ៊្សូម 5x Optical Zoom។

សូមជំរាបថា បើតាមការទម្លាយព័ត៌មានជាច្រើនមុននេះ មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងមិនមានការផ្លាស់ប្តូរទៅលើកាមេរ៉ាមុខនោះទេសម្រាប់វត្តមា Galaxy S26 Series ខណៈដែលដៃគូរបស់ខ្លួនApple ត្រូវបានគេរាយការណ៌ថា នឹងមានការប្រើប្រាស់នូវកាមេរ៉ាមុខំទំហំ 24MP សម្រាប់ស្មាតហ្វូនiPhone 17 Series។ គួរបញ្ជាក់ថា iPhone 16 series ដែលមានវត្តមានឆ្នាំមុននេះ គឺមានកាមេរ៉ាមុខត្រឹមតែទំហំ 12MP ប៉ុណ្ណោះ។
