ស្វែងរកពួកយើង:

កាមេរ៉ាគោល OnePlus Ace 5 Series នឹងបំពាក់នូវសិនស័រថ្មី Sony IMX9-Series ទំហំ 50MP

ដោយ

Koun Jab Luffy

23 កញ្ញា 2024 03:28 រសៀល

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះបាននិយាយថា ក្រុមហ៊ុន OnePlus នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល OnePlus 13 នៅលើទីផ្សារប្រទេសចិននាចុងខែនេះហើយ។ តាមដំណឹងនេះដែរ បន្ទាប់ពីការបង្ហាញវត្តមានស្មាតហ្វូនម៉ូដែលថ្មីនេះហើយ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយនេះ ក៏នឹងមានការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល OnePlus Ace 5 និង Ace 5 Pro ថែមទៀតផងដែរ ដោយម៉ូដែលទាំងនេះ គឺជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតប៉ុន្តែមានតម្លៃសមរម្យបំផុត
គួរបញ្ជាក់ថា មុននេះមានការទម្លាយនូវព័ត៌មានស្តីពីសមត្ថភាពនៅលើស្មាតហ្វូនម៉ូដែល OnePlus Ace 5 series ជាច្រើនរួចហើយ ខណៈពេលនេះមានការចែកចាយនូវព័ត៌មានថ្មីស្តីពីការប្រើប្រាស់សិនស័រកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មីនេហះវិញម្តង។ នៅក្នុងការទម្លាយថ្មីរបស់ Digital Chat Sation នៅពេលនេះ គឺបានបង្ហាញពីសិនស័រកាមេរ៉ានៅលើ Ace 5 ហើយ។
Article image
បើតាមការបញ្ជាក់នៅលើ Weibo ពីអ្នកទម្លាយរូបនេះបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី OnePlus នេះ គឺមានលេខម៉ូដែល SM8650 និង SM8750 ហើយនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 និង Snapdragon 8 Gen 4។ កន្លងមកក៏ធ្លាប់មានការទម្លាយដូចគ្នានេះដែរទាក់ទងនឹងបន្ទះឈីបដែលប្រើប្រាស់នៅលើ OnePlus Ace 5 និងAce 5 Pro។
OnePlus Ace 5 series ថ្មីនេះ ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវអេក្រង់រាបស្មើរ BOE X2 OLED screen បង្ហាញចេញបានកម្រិត 1.5K។ សម្រាប់ការថតរូបនៅលើស្មាតហ្វូនទាំងពីរនេះវិញ គឺនឹងមានការប្រើប្រាស់នូវសិនស័រថ្មី Sony IMX9-series នៅលើកាមេរ៉ាគោលទំហំ 50-megapixel ជាមួយនិងសិនស័រទំហំ 1/1.56 អ៊ីង ខណៈដែលកាមេរ៉ា telephoto ក៏មានទំហំ 50-megapixel ដូចគ្នា។ Ace 5 និង Ace 5 Pro នឹងមានថ្មទំហំ 6,000mAh silicon battery។ កន្លងមកធ្លាប់មានការទម្លាយថា ស្មាតហ្វូនទាំងពីរនេះ នឹងក្លាយជាគូរប្រជែងជាមួយនិង Redmi K80 និង K80 Pro ដែលបង្ហាញវត្តមាននៅខែវិច្ឆិកាឆ្នាំ 2024 ខាងមុខ។
Article image
នៅក្នុងការទម្លាយថ្មីរបស់ Digital Chat Sation នៅពេលនេះ បានបញ្ជាក់ច្បាស់ហើយថា ស្មាតហ្វូនជំនាន់ថ្មី Ace 5 series ទំនងជានឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែធ្នូរ ឬខែមករាឆ្នាំក្រោយ។