ស្វែងរកពួកយើង:

កាមេរ៉ាស៊េរីថ្មី Fujifilm X-T30 III ថតវីដេអូ 6.2K ល្បឿន 30fps ដាក់លក់ជាមួយតម្លៃ 999 ដុល្លារ

ដោយ

Koun Jab Luffy

25 តុលា 2025 03:13 រសៀល

អាន 3 នាទី

Article image
Fujifilm បានបញ្ចេញកាមេរ៉ាប្រភេទ Compact Mirrorless ស៊េរីថ្មីរបស់ខ្លួនម៉ូដែល X-T30 III។កាមេរ៉ាស៊េរីថ្មីនេះនៅតែរក្សាការឌីស្សាញបែប Classic center viewfinder design និងមានទំងន់ 378 ក្រាមដូចនឹងម៉ូដែល X-T30 II ដែរ គ្រាន់តែម៉ូដែលថ្មីនេះត្រូវបានក្រុមហ៊ុន Fujifilm ធ្វើការបង្កើនសមត្ថភាពទៅលើប្រព័ន្ធប្រតិបត្តិការប្រសើរជាង។
Fujifilm X-T30 III បានបំពាក់មកជាមួយសែនស័រកាមេរ៉ាទំហំ 26.1-inch ប្រភេទ back-illuminated X-Trans CMOS 4 ដែលគាំទ្រដំណើរការដោយម៉ាស៊ីនជំនាន់ថ្មី X-Processor 5 engine ដែលមានប្រតិបត្តិការលឿនជាងជំនាន់មុនពីរ។ហើយជាពិសេសកាមេរ៉ាជំនាន់ថ្មីនេះក៏មានភាពសន្សំសំចៃថាមពលថ្មបានប្រសើរជាងមុនថែមទៀតផងដោយការសាកថ្មពេញម្តងអាចថតរូបសន្លឹកដោយប្រើមុខងារ Economy Mode បាន 425 សន្លឹក។ជាមួយគ្នានេះ X-T30 III មានបំពាក់នូវប្រព័ន្ធ subject detection autofocus ថ្មីដែលមានសមត្ថភាពខ្ពស់ក្នុងការចាប់សំគាល់ដូចជាមនុស្ស, សត្វពាហនៈ, បក្សី, រថយន្ត, ម៉ូតូ ,កង់, យន្តហោះ, រថភ្លើង, សត្វល្អិត, និងដ្រូនបានជាក់ច្បាស់បំផុត។
Article image
ទៅលើសមត្ថភាពក្នុងផ្តិតសាច់វីដេអូវិញ Fujifilm X-T30 III អាចធ្វើបានក្នុងកម្រិត 6.2K@30p ខ្នាត 4:2:2 10-bit, 4K@60p និងកម្រិត 1080@240p ជាមួយកម្រិត Frame rate ខ្ពស់បំផុត។ជាមួយគ្នានេះ X-T30 III ក៏មានភ្ជាប់មកជាមួយប្រព័ន្ធទប់លំនឹងកម្រិត electronic image stabilization។សម្រាប់មុខងារកង់បង្វិលថ្មី Film Simulation dial ត្រូវបានដាក់នៅខាងលើដូចគ្នានឹងម៉ូដែល X-T50 និង X-M5 ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការឆ្លាស់ប្តូរមុខងារ 20 Film Simulation modes រវាង “REALA ACE” សម្រាប់កំនត់កម្រិតពណ៌បែបធម្មជាតិនិង “NOSTALGIC Neg.” សម្រាប់កម្រិតពណ៌បែប Soft tones។ហើយកង់បង្វិលថ្មីនេះក៏អនុញ្ញាតិឲ្យអ្នកប្រើអាចធ្វើការកំណត់មុខងារប្រើប្រាស់ផ្ទាល់ខ្លួនបានចំនួនបីទៅលើមុខងារ “FS recipes” ក្នុងការប្តូរពី FS1 ទៅ FS3 បានលឿនរហ័សថែមទៀតផង។
Article image
កាមេរ៉ា Compact Mirrorless ជំនាន់ថ្មីនេះក៏មានភ្ជាប់មកជាមួយភ្លើង Flash ប្រភេទ pop-up flash ហើយនិងមុខងារ AUTO mode ជាមួយអេក្រង់ LCD Touchscreen មានកម្រិតភាពច្បាស់ដល់ 1.62-million-dot, មានមុខងារ wirelessly ដែលអាចភ្ជាប់ជាមួយម៉ាស៊ីនព្រីនប្រភេទ Link Series របស់ Fujifilm ដែលគាំទ្រនូវមុខងារ instax mini, SQUARE, និង WIDE prints directly ផងដែរ។ Fujifilm X-T30 III នឹងចេញលក់លើទីផ្សារផ្លូវការណ៍នៅក្នុងខែវិច្ឆិកាឆ្នាំ 2025 ខាងមុខនេះជាមួយជម្រើសពណ៌ខ្មៅទឹកប្រាក់និងទឹកប្រាក់បែប charcoal silver ហើយនិងមានតម្លៃខ្ទង់ $999៕
កាមេរ៉ាស៊េរីថ្មី Fujifilm X-T30 III ថតវីដេអូ 6.2K ល្បឿន 30fps ដាក់លក់ជាមួយតម្លៃ 999 ដុល្លារ