ស្វែងរកពួកយើង:

កាមេរ៉ាស៊េរីថ្មី Panasonic LUMIX S1RII បង្ហាញខ្លួនជាមួយតម្លៃជាង 3 ពាន់ដុល្លារ

ដោយ

Koun Jab Luffy

02 មីនា 2025 01:43 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Panasonic ទើបតែបង្ហាញចេញនូវកាមេរ៉ាជំនាន់ថ្មីរបស់ខ្លួនម៉ូដែល LUMIX S1RII ដែលជាប្រភេទ Full-Frame Mirrorless ដែលមានការបំពាក់នូវសិនស័រទំហំ 44.3MP BSI CMOS និងមានការគាំទ្រនូវបច្ចេកវិទ្យា L2 Technology Engine ជំនាន់ចុងក្រោយបំផុត។ កាមេរ៉ាថ្មីនេះ សមត្ថភាពខ្លាំងក្នុងការថតរូបភាពសន្លឹកបានច្បាស់ និងវីដេអូកម្រិត 8K ជាមួយនឹង14 stops dynamic range ផងដែរ។ នៅក្នុង 177MP handheld high-resolution mode អាចចាប់រូបភាពបានច្បាស់ដោយមិនចាំបាច់ប្រើប្រាស់នូវ tripod នោះទេ។
សម្រាប់ការថតវីដេអូវិញនៅលើកាមេរ៉ា Panasonic LUMIX S1RII គឺមានការទ្រទ្រង់នូវ Apple ProRes RAW HQ  ឬProRes RAW ដែលអាចភ្ជាប់ទៅកាន់ CFexpress Type B card ដោយមិនចាំបាច់ត្រូវការឧបករណ៍អ្វីបន្ថែមទៀតនោះទេ។ នៅក្នុងនាមជាម៉ូឌែល LUMIX ដំបូងបំផុត ដែលមានសមត្ថភាពក្នុងការថត 8K នៅក្នុងកម្រិត 30p និងក៏មានមុខងារ Open Gate ដែលមានសមត្ថភាពថតកម្រិត 6.4K និងដល់ 8.1K ឬ 7.2K បានថែមទៀតផង។ បន្ថែមពីនេះ កាមេរ៉ានេះ ក៏មានមុខងារ AI-driven Phase Hybrid AF system ដែលមានកម្រិតដល់ទៅ 40fps និង SH Pre-Burst Function ផងដែរ។
Article image
ជាមួយនិងវត្តមាន កាមេរ៉ា Panasonic LUMIX S1RII នេះ ក្រុមហ៊ុន Panasonic ក៏ធ្វើការ upgrade ទៅលើប្រព័ន្ធ in-body image stabilization ដែលមាន 8.0-stop compensation ហើយក៏មានកម្មវិធី LUMIX Flow app ក្នុងការប្រើប្រាស់បន្ថែមទៅលើមុខងារជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន Panasonic នឹងលក់កាមេរ៉ា LUMIX S1RII នេះនៅចុងខែមីនានេះនៅក្នុងតម្លៃ $3299.99 ៕