ស្វែងរកពួកយើង:

កាមេរ៉ាស្មាតហ្វូនស៊េរីថ្មី vivo X200 Ultra នឹងមានសមត្ថភាពថតវីដេអូខ្លាំងជាង iPhone

ដោយ

Koun Jab Luffy

28 កុម្ភៈ 2025 08:53 ព្រឹក

អាន 2 នាទី

Article image
X200 Ultra ដែលជាស្មាតហ្វូនថ្នាក់ប្រណិត flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន vivo បានក្លាយជាប្រធានបទជាច្រើនសម្រាប់មអ្នកដែលចូលចិត្តទៅលើការថតរូបភាពដែលមានកម្រិតខ្ពស់។ បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បាននិយាយថា ស្មាតហ្វូនថ្មីនេះ គឺនឹងមានការឌីស្សាញកាមេរ៉ាលក្ខណៈអាជីព និងបំពាក់នូវ hardware ឈានមុខគេនៅក្នុងឧស្សាហកម្មស្មាតហ្វូន។ ការបែកធ្លាយថ្មីមួយបានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ ថែមទាំងអាចយកឈ្នះទៅលើការថតវីដេអូធៀបជាមួយនឹងស្មាតហ្វូន iPhone ថែមទៀតផង។
តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra នេះនឹងមានកាមេរ៉ាអាជីពដ៏ខ្លាំងក្លា។ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ជាមួយនឹងសេនស័រធំដែលធានាបាននូវគុណភាពរូបភាព និងវីដេអូកម្រិតខ្ពស់។ ស្មាតហ្វូនេះ មានកាមេរ៉ាគោលទំហំ 50-Megapixel ទ្រទ្រង់ជាមួយនឹងឡែន 35mm native focal length និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide lens ខណៈដែលទីបីមានទំហំ 200-Megapixel periscope telephoto lens ។
Article image
បន្ថែមពីនេះ ស្មាតហ្វូននេះនឹងមានការប្រើប្រាស់នូវបន្ទះឈីប Imaging ដែលមានការអភិវឌ្ឍដោយក្រុមហ៊ុនភ្ជាល់ ដើម្បីពង្រឹងទៅលើសមត្ថភាពនៃការថតរូបភាព និងវីដេអូថែមទៀតផង។ ស្មាតហ្វូន vivo X200 Ultra នេះ នឹងមានការទ្រទ្រង់ទៅលើការថតវីដេអូកម្រិត 4K ល្បឿន 120fps video recording ទៅលើគ្រប់ focal lengths ទៀតផង។ ក្រុមហ៊ុន Vivo អាចនឹងធ្វើការ upgrade ទៅលើ hardware ហើយវាក៏នឹងប្រើប្រាស់នុវ Action Button សម្រាប់ចូលទៅកាន់មុខងារថតរូបភាព និងវីដេអូជាច្រើនទៀត។ ក្រុមហ៊ុននេះក៏ប្រើប្រាស់នូវស្លាកសញ្ញា “V单” (V-Single) trademark ផងដែរ។
Article image
ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប Snapdragon 8 Elite អេក្រង់កម្រិត 2K quad-curved OLED display ហើយនិងមានថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនថែមទៀតផវ។ ស្មាតហ្វូន vivo X200 Ultra នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន vivo X200S នៅក្នុងប្រទេសចិន នៅពាក់កណ្តាល ឬចុងខែមេសានេះ៕