ស្វែងរកពួកយើង:

កាមេរ៉ា និងបន្ទះឈីបនៅលើស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Flip 7 FE ត្រូវគេទម្លាយជាថ្មី!

ដោយ

Koun Jab Luffy

05 មេសា 2025 12:08 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍ថា បាននឹងកំពុងតែបន្តធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានប្រភេទ Clamshell ដែលតម្លៃសមរម្យរបស់ខ្លួន មានឈ្មោះហៅថា Galaxy Z Flip 7 FE ហើយ ស្របពេលដែលកាលពីដើមសប្តាហ៍នេះ រូបភាព CAD Renders របស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏ត្រូវបានគេទម្លាយចេញរួចហើយផងដែរ ដោយថែមទាំងមានការបញ្ជាក់អំពីការឌីស្សាញទៅលើស្មាតហ្វូននេះថែមទៀតផង។ នៅពេលនេះ GalaxyClub ក៏បានបន្តទម្លាយនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Fan Edition flip នេះ ផងដែរ។
បើតាមប្រព័ន្ធផ្សព្វផ្សាយខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Flip 7 FE នេះ នឹងមានបន្ទះឈីប Exynos 2400e គាំទ្រជាមួយនឹងរ៉េមទំហំ 8GB។ កាលពីពេលមុននេះ ក្រុមហ៊ុន Samsung ធ្លាប់បាននិយាយថា នឹងប្រើប្រាស់នូវបន្ទះឈីបនេះ នៅលើស្មាតហ្វូន Galaxy S24 FE ផងដែរ។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងបង្ហាញខ្លួននៅទីផ្សារអ៊ឺរ៉ុបដែលមានលេខម៉ូដែល SM-F761B ខណៈដែល US version របស់ស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នោះទេថា នឹងប្រើប្រាស់នូវបន្ទះឈីបដូចគ្នា ឬផ្សេងទៀត។
Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Flip 7 FE នេះ នឹងមានកាមេរ៉ាគោលទំហំ 12-Megapixel main ជាមួយនឹងសិនស័រ 10-Megapixel Ultra-Wide Sensor។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងមុខទំហំ 10-Megapixel selfie ដូចទៅនឹងស្មាតហ្វូន Galaxy Z Flip 5 ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2023 អញ្ចឹងដែរ។ សម្រាប់ព័ត៌មានជាច្រើនទៀត របស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូននេះ អាចនឹងមានថាមពលថ្មទំហំ 3,700mAh ដូចទៅនឹងស្មាតហ្វូន Flip 5។ ស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip 7 FE នេះ ត្រូវគេរំពឹងថា អាចនឹងមានតម្លៃចាប់ពី $700 នៅក្នុងសហរដ្ឋអាមេរិក៕
កាមេរ៉ា និងបន្ទះឈីបនៅលើស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Flip 7 FE ត្រូវគេទម្លាយជាថ្មី!