ស្វែងរកពួកយើង:

កាមេរ៉ា និងអេក្រង់នៅលើ Huawei Pura 80 Series ត្រូវបានបញ្ជាក់ច្បាស់ហើយ

ដោយ

Koun Jab Luffy

17 ធ្នូ 2024 08:19 ព្រឹក

អាន 2 នាទី

Article image
តាមសេចក្តីរាយការណ៌ថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាត ហ្វូនជំនាន់ថ្មីនៃត្រកូល Pura 70 Series របស់ខ្លួននៅក្នុងពេលឆាប់ៗនេះហើយ។ ខណៈពេលមិនទាន់មានការបង្ហាញជាផ្លូវការនោះ នៅពេលនេះ ការបែកធ្លាយថ្មីមួយក៏បានបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Huawei Pura 80 series ផងដែរ។ នៅពេលនេះ យើងក៏បានដឹងអំពីកាមេរ៉ាខាងក្រោយ និងអេក្រង់ខាងមុខរបស់ស្មាតហ្វូននេះហើយ។
ព័ត៌មាននេះ ត្រូវទម្លាយចេញពីអ្នកទម្លាយ Smart Pikachu ដែលបានចែករំលែកលម្អិតនៅលើបណ្តាញសង្គម Weibo។នៅលើអនឡាញនេះ ក៏មានការលម្អិតទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Huawei Pura 80 Series នេះទៀតផង។ សូមជំរាបថា ក្រុមហ៊ុន Huawei បង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei Pura 70 Series នៅក្នុងខែមេសា ហើយមួយខែក្រោយមកក្រុមហ៊ុនក៏បានបញ្ចេញស្មាតហ្វូននេះនៅលើទីផ្សារសកល និងនៅអ៊ឺរ៉ុបផងដែរ។ នៅពេលនេះ មានការទម្លាយនូវព័ត៌មានលម្អិតពីអេក្រង់ និងកាមេរ៉ារបស់ស្មាតហ្វូន Pura 80 Series ទៀតហើយ។ ស្មាតហ្វូន Huawei Pura 80 នឹងមានអេក្រង់ទំហំ 6.6-អ៊ីង សម្រាប់ម៉ូដែលស្តង់ដារ។
Article image
បើមើលទៅលើម៉ូដែល High-end ប្រភេទ Pro ឬ Ultra នៃត្រកូល Pura 80 Series វិញ ត្រូវបានគេទម្លាយថា អាចនឹងមានអេក្រង់គែមកោងដល់ទៅ 6.8-អ៊ីង ប្រៀបធៀបជាមួយនិងអេក្រង់ស្មាតហ្វូន Pura 70 គឺមានទំហំ 6.6-អ៊ីង ខណៈ ដែលម៉ូដែល Huawei Pura 70 Pro និង Huawei Pura 70 Ultra គឺមានអេក្រង់ទំហំ 6.8-អ៊ីង។ ទន្ទឹមនឹងនេះផងដែរនោះ នៅលើស្មាតហ្វូន Pura 80 Series នេះ ក៏នឹងមានកាមេរ៉ាគោលថ្មីជាមួយនឹង Telephoto ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសចិនក្នុងពេលឆាប់ៗនេះ។
Article image
គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាឆ្នាំ 2024 កន្លងទៅនេះ យើងក៏បានឃើញនូវព័ត៌មានបែកធ្លាយអំពីកាមេរ៉ា Periscope Telephoto របស់ស្មាតហ្វូននេះផងដែរ។ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Huawei នឹងបំពាក់នូវកាមេរ៉ា Periscope Telephoto កម្រិតខ្ពស់ទៅលើស្មាតហ្វូនថ្មីរបស់ខ្លួន។ សិនស័រនេះ គឺមានការ upgrade ទៅលើសមត្ថភាពនៃការ zoom កាន់តែល្អជាងមុន។ ការបែកធ្លាយខាងលើនេះបានបន្ថែមថា ស្មាតហ្វូន Pura 80 អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 ៕