
នៅថ្ងៃនេះ លោក Jia Jingdong ដែលជាអនុប្រធានរបស់ក្រុមហ៊ុន vivo និងជាអ្នកគ្រប់គ្រងទូទៅរបស់ម៉ាកយីហោ ហើយនិងយុទ្ធសាស្រ្តផលិតផល បានចែករំលែកនូវព័ត៌មានលម្អិតដំបូងរបស់ស្មាតហ្វូនជំនាន់ថ្មីត្រកូល vivo X200 series ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី 14 នៅក្នុងប្រទេសចិននាខែតុលាខាងមុខនេះ។ ក្រៅពីព័ត៌មានផ្លូវការនេះ គាត់ទម្លាយអំពីការឌីស្សាញរបស់ស្មាតហ្វូន vivo X200, X200 Pro Mini និង vivo X200 Pro និងចែករំលែកនូវរូបភាពដែលថតចេញពីស្មាតហ្វូននីមួយៗផងដែរ។
លោក Jingdong បានបញ្ជាក់បន្ថែមទៀតថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 series នេះ គឺជាជំនាន់ថ្មីរបស់ស្មាតហ្វូន ត្រកូល vivo X100 Series ដែលជាស្មាតហ្វូនប្រភេទ High-End ដែលស្ថិតនៅក្នុងតម្លៃ 4000-6000 យ៉ន់ (~$570 ទៅ ~$855)។ ស្មាតហ្វូន vivo X100 series នេះ ត្រូវបានគេមើលឃើញថា បានក្លាយជាស្មាតហ្វូនម៉ាកយីហោដ៏ល្បីល្បាញរបស់ប្រទេសចិននៅក្នុងរយៈពេល 3 ឆ្នាំជាប់ៗគ្នា។ ស្មាតហ្វូន vivo X200 Series នេះ នឹងបន្តក្នុងការគ្រងតំណែងនេះជាមួយនឹងការដាក់បញ្ចូលនូវបច្ចេកវិទ្យា AI ជាច្រើនទៀត។

បើនិយាយអំពីកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី vivo X200 Series នេះ គឺមានការបំពាក់នូវ Zeiss 200MP APO Super Telephoto Lens។ សម្រាប់ Lens នេះ គឺមានការពង្រឹងទៅលើ Portrait Compression គាំទ្រដោយឡែនទំហំ 135mm Focal Length រួមជាមួយនឹង “Telephoto Macro” Mode ទៀតផង។

ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានមុខងារ “Landscape Mode” ដែលអាចផ្តិតរូបភាពបានយ៉ាងស្រស់ស្អាតថែមទៀតផង។ សម្រាប់មុខងារថតវីដេអូនោះ ស្មាតហ្វូនថ្មីនេះ អាចថត វីដេអូកម្រិត 4K ល្បឿន 120fps slow motion កម្រិត 10-bit log និងកម្រិត 4K backlit movie portrait video ហើយនិងមានការគាំទ្រដោយបន្ទះឈីប imaging chip V3+ ថែមទៀតផង។ សម្រាប់សិនស័រគោល គឺប្រើប្រាស់នូវ Sony LYT-818 sensor។

ស្មាតហ្វូន vivo X200 series នេះ នឹងមានបន្ទះឈីប Dimensity 9400 ដែលមានពិន្ទុច្រើនជាង 3 លាននៅលើ AnTuTu ។ បន្ទះឈីបនេះ ក៏មានទ្រទ្រង់ទៅលើ AI productivity tasks, real-time voice interaction, smart beauty filters និងជាច្រើនទៀតផង។

ស្មាតហ្វូន vivo X200 series នេះ បំពាក់នូវប្រព័ន្ធប្រតិបត្តិការ OriginOS 5 សម្រាប់ដំណើរការការងារ AI ជាច្រើនទៀត។ លោក Jingdong បាននិយាយថា ស្មាតហ្វូន vivo X200 series នេះនឹងមានអេក្រង់ Zeiss Master Color Screen និងបច្ចេកវិទ្យាអេក្រង់ 2160Hz high-frequency PWM dimming ដែលអាចការពារភ្នែកបានយ៉ាងល្អថែមទៀតផង៕

