ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

កាមេរ៉ា Galaxy S26 Ultra ខ្លាំងជាងមុន តែមិនទាន់អាចឈ្នះដាច់ទៅលើ iPhone 17 Pro នោះទេ

ដោយ

Penglin Chom

10 មីនា 2026 02:48 យប់ជ្រៅ

អាន 3 នាទី


នៅពេលនេះ មានការបញ្ចេញនូវព័ត៌មានពីការធ្វើតេស្តកាមេរ៉ាទៅលើ Galaxy S26 Ultra ដោយស្ថាប័នវាយតម្លៃសមត្ថភាពកាមេរ៉ា DxOMark ហើយ។ តាមរយៈនៃការធ្វើការតេស្តនេះ បានបង្ហាញថា កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ មានសមត្ថភាពខ្ពស់ជាងជំនាន់មុនរបស់ខ្លួន Galaxy S25 Ultra ប៉ុន្តែសមត្ថភាព គឺនៅមិនអាចយកឈ្នះដាច់ទៅលើកាមេរ៉ារបស់ iPhone 17 Pro ដែលចេញកាលពីឆ្នាំមុននោះទេ។
Article image
iPhone 17 Pro នាំមុខ Galaxy S26 Ultra នៅលើតេស្តរបស់ DxOMark នៅពេលនេះ មានការបញ្ចេញនូវព័ត៌មានពីការធ្វើតេស្តកាមេរ៉ាទៅលើ Galaxy S26 Ultra ដោយស្ថាប័នវាយតម្លៃសមត្ថភាពកាមេរ៉ា DxOMark ហើយ។ តាមរយៈនៃការធ្វើការតេស្តនេះ បង្ហាញថា កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ មិនអាចយកឈ្នះទៅលើកាមេរ៉ារបស់ iPhone 17 Pro ដែលចេញកាលពីឆ្នាំមុននោះទេ។
សូមជំរាបថា វត្តមានរបស់ Galaxy S26 Ultra មើលទៅលើប្រព័ន្ធកាមេរ៉ា គឺប្រហែលគ្នាជាមួយនិង Galaxy S25 Ultra អញ្ចឹងដែរ ដោយក្រុមហ៊ុន Samsung នៅតែបន្តប្រើប្រាស់ឡែនកាមេរ៉ាទំហំ 50MP ultra-wide ដែលមាន Aperture f/1.9 ដែលមានសិនស័រទំហំ 1/2.52 អ៊ីង និងកាមេរ៉ា 10MP ហ៊្សូម 3x Telephoto ដែលមាន Aperture f/2.4 ទ្រទ្រង់ដោយសិនស័រ 1/3.94 អ៊ីងដដែល។ ទៅលើការផ្លាស់ប្តូរ គឺមានតែកាមេរ៉ា និងមុខងារ Long-Range Zoom តែប៉ុណ្ណោះ។
Article image
ជាមួយនិងការអាប់ដែតសម្រាប់ស្មាតហ្វូននេះ គឺទៅលើកាមេរ៉ាគោលទំហំ 200MP ដោយឆ្នាំនេះ ក្រុមហ៊ុនបានសម្រេចបង្កើននូវកម្រិត Aperture ដល់ f/1.4 ដែលកន្លងមក គឺប្រើប្រាស់នូវ f/1.7។ បើមើលទៅលើតួរលេខ គឺអាចនិយាយថា តិចតួច តែបើនិយាយពីពន្លឺវិញ គឺមានការកើនឡើងដល់ទៅ 47% នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Samsung។ សម្រាប់សិនស័រគោលនេះ នឹងមានសមត្ថភាពខ្លាំងទៅលើការផលិតរូបភាព low-light។

Article image
បន្ថែមពីនេះ ទៅលើឡែន 50MP 5x periscope telephoto ក្រុមហ៊ុន Samsung ក៏មានការអាប់ដែតផងដែរ ដោយលើកនេះ គឺប្រើប្រាស់ Aperture f/2.9 និងមានការឌីស្សាញជាមួយ AloP។ មុខងារនេះ នឹងជួយអោយការថតរូបភាពដែលព្រាលផ្ទៃខាងក្រោយបានដាច់ល្អជាងមុន ជាមួយពិសេសទៅលើ bokeh។

Article image
ប៉ុន្តែប្រៀបធៀបជាមួយនិង iPhone 17 Pro ដែលចេញកាលពីឆ្នាំមុនវិញ ត្រូវបាន DxOMark ធ្វើការកត់សម្គាល់ថា ស្មាតហ្វូនថ្មីនេះ មានការពិបាកខ្លះទៅលើការចាប់ Autofocus ហើយនៅពេលដែលថតចំពីមុខ ជាមួយនិងPortrait ក៏មានការបង្ហាញពីរូបភាពមិនច្បាស់នៅជុំវិញ Subjects ផងដែរ។ ទៅលើ iPhone 17 Pro វិញ អាចនិយាយបានថា ធ្វើបានល្អជាង ច្បាស់ជាង ទោះក្នុងកម្រិត low-light ក៏ដោយ។ សម្រាប់លេខរៀងវិញ នៅពេលនេះ  iPhone 17 Pro ឈរនៅលើលេខ 4 នៃតារាងនេះ ខណៈដែល Galaxy S26 Ultra គឺឈរនៅលើលេខរៀង 18​ ជាមួយនិងពិន្ទុ 157។

បើទោះបីជាមានការដាក់ពិន្ទុបែបនេះ ក៏ដោយទៅលើការប្រើប្រាស់ថតរូប និងវីដេអូ នៅលើស្មាតហ្វូននីមួយៗ គីអាស្រ័យលើបច្ចេកទេសផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.