ស្វែងរកពួកយើង:

កាមេរ៉ា Honor Magic 6 Pro ទទួលបាននូវចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលើស្ថាប័ន DxOMark

ដោយ

Koun Jab Luffy

22 មីនា 2024 01:12 រសៀល

អាន 2 នាទី

Article image
នៅពេលេនេះស្មាតហ្វូនប្រណិត OPPO Find X7 Ultra និង Huawei Mate 60 Pro+ ដែលជាកំពូលស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំងជាងគេនៅលើស្ថាប័ន DxOMark នោះ បានធ្វើការចែករំលែកទៅលើចំណាត់ថ្នាក់កំពូលនៃកាមេរ៉ារបស់ខ្លួនទៅអោយ Honor Magic 6 Pro ហើយ។ ស្មាតហ្វូននេះបានបង្ហាញខ្លួននៅលើទីផ្សារសកលកាលពីចុងខែមុននេះ ហើយនៅពេលនេះ ក៏មានការបញ្ជាក់ថា កាមេរ៉ាស្មាតហ្វូននេះ បាននាំមុខទៅលើស្មាតហ្វូនទាំងពីរនេះ ដោយបានក្លាយជាជើងឯកថ្មីសម្រាប់ស្មាតហ្វូនដែលមានកាមេរ៉ាល្អបំផុតរបស់ស្ថាប័ន DxOMark នៅក្នុងស្មាតហ្វូនថ្នាក់ប្រណិត។ ស្មាតហ្វូន Honor Magic 6 Pro នេះ គឺមានប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាដ៏អស្ចារ្យបំផុត។
កាមេរ៉ាគោល: 50MP 1/1.28″ sensor, 24mm equivalent, automatic variable aperture f/1.4-f/2.0, AF, OIS
ឡែន Ultra-wide: 50MP 1/2.88″ sensor, 13mm equivalent f/2.0-aperture lens, AF
ឡែន Tele: 180MP 1/1.4″ sensor, 68mm equivalent f/2.6-aperture lens,  AF, OIS
Article image
តាមរយៈលទ្ធផលនៅក្នុងការតេស្តចេញពីស្ថាប័ន DxOMark នេះ បង្ហាញថា ស្មាតហ្វូន Honor Magic 6 Pro នេះមានពិន្ទុខ្ពស់ទៅលើការតេស្តរបស់វាដែលបានពិន្ទុសរុបដល់ទៅ 158។ សម្រាប់ការថតរូបភាពវិញនោះ ស្មាតហ្វូននេះ អាចប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូន Huawei Mate 60 Pro+ ដែលមានពិន្ទុខ្ពស់រហូតដល់ទៅ 160។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ក៏អាចថតពណ៌បានយ៉ាងច្បាស់ល្អ ជាពិសេសកន្លែងដែលខ្វះពន្លឺថែមទៀតផង។ សម្រាប់ប្រព័ន្ធ autofocus system របស់ស្មាតហ្វូននេះក៏អាចចាប់បានលឿន និងច្បាស់ក្នុងការប្រើប្រាស់ផងដែរ។
Article image
ស្មាតហ្វូន Honor Magic 6 Pro នេះ មានសមត្ថភាពខ្ពស់ទៅលើការ Zoom របស់វាជាពិសេសទៅលើមុខងារ ultra-wide និងមុខងារ video zoom។ សម្រាប់ការប្រើប្រាស់នូវ exposure និង Colors របស់កាមេរ៉ា ultra-wide នេះ ក៏ស្ថិតនៅក្នុងកម្រិតមួយដែលខ្ពស់ និងច្បាស់គ្មានគូប្រៀបនោះទេ។ សម្រាប់ការថតវីដេអូនៅលើ HDR របស់ស្មាតហ្វូន Honor Magic6 Pro ក៏បង្ហាញអំពីពណ៌យ៉ាងច្បាស់ អាចប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូន iPhone 15 Pro Max ទៅលើកម្រិតនៃ exposure control, stabilization និង autofocus ថែមទៀតផង៕
កាមេរ៉ា Honor Magic 6 Pro ទទួលបាននូវចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលើស្ថាប័ន DxOMark