ស្វែងរកពួកយើង:

កាមេរ៉ា Monochrome មានសមត្ថភាពឈ្នះប្រព័ន្ធកាមេរ៉ាភ្លោះ ក្រោយកាត ការបោះឆ្នោតបង្ហាញលទ្ធផល

ដោយ

Koun Jab Luffy

10 កក្កដា 2017 02:21 រសៀល

អាន 2 នាទី

ប្រព័ន្ធកាមេរ៉ាភ្លោះពិតជាពេញនិយមបំផុតនៅក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែក្រុមហ៊ុនជាច្រើន បានប្រើប្រាស់នូវបច្ចេកវិទ្យាផ្សេងៗគ្នាសម្រាប់ប្រើនៅលើទូរស័ព្ទស៊េរីថ្មីរបស់ពួកគេ។ កាលពីសប្តាហ៍មុននេះ យើងបានសួរទៅកាន់អ្នកប្រើប្រាស់ជាច្រើន ដើម្បីជ្រើសរើសស្ទាយ៍ដ៏ពេញនិយម ហើយឥឡូវនេះ ដល់ពេលដែលយើងត្រូវរាប់ទៅលើការបោះឆ្នោតនេះហើយ គឺថាកាមេរ៉ាកម្រិតខ្ពស់ Monochrome ពីតជាអាចពង្រឹងនូវសមត្ថភាពកាន់តែអស្ចារ្យនៅកន្លែងដែលមានពន្លឺទាប ហើយវាក្លាយជាជម្រើសដ៏ពេញនិយមបំផុត ដោយទទួលបានការបោះឆ្នោតសំឡេងដល់ទៅ 33% ។ ការប្រើប្រាស់កាមេរ៉ា Wide-Angle ស្ថិតនៅក្នុងពិន្ទុចំណាត់ថ្នាក់លេខពីរ ខណៈពេលដែលកាមេរ៉ា Telephoto ដែលប្រើប្រាស់ដោយក្រុមហ៊ុន Apple, OnePlus, Oppo និង Xiaomi ទទួលបានការបោះឆ្នោតដល់ទៅ 19% ។
ការបោះឆ្នោតចំនួន 15% ផ្តោតសំខាន់ទៅលើការប្រើប្រាស់កាមេរ៉ាទីពីរ គឺដើម្បីមុខងារ Bokkeh Effects ដែលលោកអ្នកធ្លាប់ហៅថាជា Portrait Mode នោះ។ យើងធ្លាប់បានដឹងរួចមកហើយថា មិនថាកាមេរ៉ាទីពីរជាប្រភេទ Telephoto ឬ Monochrome សុទ្ធតែជាការពេញនិយមរបស់អ្នកប្រើប្រាស់។ នៅក្នុងការបង្ហាញនេះ បានអោយដឹងថា ក្រុមហ៊ុន LG មិនប្រើប្រាស់ Portrait Mode សម្រាប់កាមេរ៉ា Wide-Angle របស់ខ្លួននោះទេ ហើយក្រុមហ៊ុន Huawei វិញ បានប្រើប្រាស់កាមេរ៉ា Leica សម្រាប់ពង្រឹងទៅលើការថតរូប Portrait Mode នេះ៕
កាមេរ៉ា Monochrome មានសមត្ថភាពឈ្នះប្រព័ន្ធកាមេរ៉ាភ្លោះ ក្រោយកាត ការបោះឆ្នោតបង្ហាញលទ្ធផល