ស្វែងរកពួកយើង:

កាមេរ៉ា realme GT 5 Pro ត្រូវបានបញ្ជាក់ច្បាស់ហើយ គឺប្រើប្រាស់នូវសិនស័រ Sony Lytia

ដោយ

Koun Jab Luffy

15 វិច្ឆិកា 2023 04:51 ល្ងាច

អាន 2 នាទី

Article image
realme GT 5 Pro ដែលជាស្មាតហ្វូនជំនាន់ថ្មីមួយនៅក្នុងចំណោមស្មាតហ្វូនថ្នាក់ប្រណិតជាច្រើន ដែលប្រើប្រាស់នូវបន្ទះឈីបជំនាន់់ចុងក្រោយ Snapdragon8 Gen 3 ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅក្នុងខែនេះហើយ។ ក្រុមហ៊ុន realme ថ្មីៗនេះ ក៏បានចេញមកប្រកាសដែរថា ស្មាតហ្វូនស៊រីថ្មីនេះ នឹងមានការសម្ពោធជាផ្លូវការនៅខែវិច្ឆិកានេះ ប៉ុន្តែមិនទាន់បញ្ជាក់ថ្ងៃច្បាស់លាស់នោះទេ។ ស្របពេលនេះ ក្រុមហ៊ុននេះក៏បានបញ្ចេញនូវចំណុចសំខាន់មួយចំនួនដែលមាននៅលើស្មាតហ្វូន GT 5 Pro នេះផងដែរ។ បើតាមដំណឹងថ្មីនេះ បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវ Sony Lytia camera sensor។
យោងតាមពាក្យចចាមអារ៉ាមកន្លងមង បានអោយដឹងថា realme GT5 Pro និង OnePlus 12 គឺនឹងប្រើប្រាស់នូវកាមេរ៉ាគោលដូចគ្នា។ កន្លងមក OnePlus 12 ត្រូវបានគេបញ្ជាក់ច្បាស់ថា នឹងមានការប្រើប្រាស់នូវសិនស័រ LYT-808 50-Megapixel សម្រាប់កាមេរ៉ាគោល ហើយពេលនេះ GT5 Pro ក៏មានការបញ្ជាក់ថា នឹងប្រើសិនស័រ Lytia sensor នេះដែរ ប៉ុន្តែមិនទាន់បង្ហាញថា ម៉ូដែលអ្វីនោះទេ។ សូមជំរាបថា realme GT5 Pro ត្រួវបានគេរំពឹងថា នឹងមានការប្រើប្រាស់សិនស័រ IMX355 8-Megapixel ultra-wide lens និងសិនស័រ IMX890 50-Megapixel សម្រាប់ periscope telephoto camera ហ៊្សូមបាន 2.7x optical zoom។ ស្មាតហ្វូនេះ អាចនឹងមានកាមេរ៉ាមុខទំហំ 32-Megapixe។
Article image
សម្រាប់ផ្ទៃអេក្រង់វិញ នៅលើស្មាតហ្វូននេះ អាចនឹងមានអេក្រង់ 6.78-អ៊ីង មានគែមអេក្រង់កោង និងមានការប្រើប្រាស់នូវកញ្ចក់ OLED កម្រិតបង្ហាញចេញបាន 1.5K និងមានល្បឿន 144Hz display។ ស្មាតហ្វូននេះមានរ៉េម 16GB of LPDDR5x RAM និងមានអង្គចងចាំទំហំ 1TB UFS 4.0 storage ហើយនិងមានប្រព័ន្ធទប់ការឡើងកំដៅធំជាងមុន។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,400mAh និងមានម្លាំងសាក 100W wired ហើយនិង 50W wireless charging។ ស្មាតហ្វូននេះ នឹងរត់នៅលើ Realme UI 5 ផ្អែកលើ Android 14។
កាមេរ៉ា realme GT 5 Pro ត្រូវបានបញ្ជាក់ច្បាស់ហើយ គឺប្រើប្រាស់នូវសិនស័រ Sony Lytia