ស្វែងរកពួកយើង:

កាមេរ៉ា Sony ZV-E10 II នឹងមានថាមពលថ្មធំជាងមុន ហើយនិងប្រើប្រាស់ Grid ធំជាងមុនដូចគ្នា

ដោយ

Koun Jab Luffy

08 កក្កដា 2024 08:46 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Sony ទើបតែអាប់ដេតទៅលើ App Creator ផ្លូវការរបស់ខ្លួនស្របពេលដែលកាមេរ៉ា vlog ថ្មីម៉ូដែល ZV-E10 II ក៏បានបង្ហាញខ្លួននៅលើបញ្ជីនេះផងដែរ។ កាលពីសប្តាហ៍មុននេះ SonyAlphaRumors បានអះអាងថា កាមេរ៉ានេះអាចនឹងបង្ហាញខ្លួននៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះ។ នៅពេលនេះ មានការទម្លាយអំពីកាមេរ៉ា ZV ដែលនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយ។
តាមការបញ្ជាក់ចេញពី Andrea Pizzini បានអអោយដឹងថា កាមេរ៉ា ZV-E10 II នេះ នឹងបោះបង់នូវថាមពលថ្ម 1020mAh ដែលមាននៅលើ ZV-E10 ជាមួយនឹងការបង្កើននូវថាមពលថ្មដល់ទៅ 2280mAh ឯណោះ ដែលទំហំនេះ គឺប៉ុនគ្នាជាមួយ ថាមពលថ្មដូចគ្នាដែលមាននៅលើកាមេរ៉ា A6700 ដែលជាម៉ូដែល ដ៏ពេញនិយមដែលសក្តិសមសម្រាប់ Vloggers គ្រប់រូបនាពេលកន្លងមក។ ការបង្កើនទៅលើទំហំថាមពលថ្មនេះ គឺនឹងធ្វើអោយមានប្រយោជន៍កាន់តែច្រើនសម្រាប់ហ្វេនៗរបស់ខ្លួន។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន Sony ក៏មានការប្រើប្រាស់នូវ Grid ជំជាងមុននៅលើកាមេរ៉ា ZV-E10 II ដើម្បីផ្តល់នូវសុវត្ថិភាព និងងាយស្រួលក្នុងការកាន់ក្នុងដៃថេមទៀតផង។ យោងតាមពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា កាមេរ៉ា ZV-E10 II នេះគឺមានបំពាក់នូវសិនស័រកាមេរ៉ាទំហំ 26MP APS-C CMOS sensor ដែលដូចទៅនឹងកាមេរ៉ា A6700 ផងដែរ។ ក្នុងនោះ ក៏មានការ upgrade ដែលបង្កើនទៅលើគុណភាពរូបភាពយ៉ាងប្រសើរ និងសមត្ថភាពកាន់តែខ្លាំងក្លាផងដែរ បើធៀបទៅនឹងម៉ូដែលជំនាន់មុននេះ។
Article image
បន្ថែមពីនេះ ក្រុមហ៊ុន Sony ក៏មានការបង្ហាញនូវមុខងារជាច្រើន Ai ជាពិសេសសម្រាប់ Vloggers។ មុខងារថ្មីនេះ គឺផ្តល់នូវមុខងារ autofocus កាន់តែប្រសើរជាពិសេសនៅពេលដែល switching ទៅលើ subject និង vlogger។ ក្រុមហ៊ុន Sony នឹងប្រកាសចេញនូវ E-mount 16-50mm F/3.5-5.6 OSS II zoom lens ថ្មី។ សម្រាប់ versatile kit lens នេះ គឺសក្តិសមសម្រាប់ vlogger ដែលមានការផ្លាស់នូវ wide zoom ល្អនៅក្នុងការថតវីដេអូ និងការថត close-ups។ នៅលើកាមេរ៉ានេះ ក៏មាន Optical SteadyShot (OSS) ដែលផ្តល់នូវភាពរលូនក្នុងការថតវីដេអូ និងកាត់បន្ថយនូវភាពរង្គើរថែមទៀត។ ក្រុមហ៊ុន Sony នឹងបង្ហាញនូវ  high-end FE 85mm F/1.4 GM II lens ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
កាមេរ៉ា Sony ZV-E10 II នឹងមានថាមពលថ្មធំជាងមុន ហើយនិងប្រើប្រាស់ Grid ធំជាងមុនដូចគ្នា