ស្វែងរកពួកយើង:

ការកម្ម៉ង់រថយន្តអគ្គិសនី Xiaomi SU7 Ultra បានកើនឡើង 19,000 គ្រឿងហើយ

ដោយ

Koun Jab Luffy

09 មីនា 2025 02:58 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ រថយន្ត Xiaomi SU7 Ultra ដែលជាម៉ូដែលថ្មីបស់រថយន្ត SU7 ត្រូវបានក្រុមហ៊ុនបង្ហាញជាផ្លូវការណ៌នៅលើទីផ្សារប្រទេស ចិនហើយ ដោយម៉ូដែលពិសេសនេះ គឺមានការបំពាក់នូវកម្លាំងម៉ាស៊ីនដែលមានកម្លាំងដល់ទៅ 1,527 សេះ ហើយនិងមានតម្លៃខ្ពស់ដល់ទៅ 72,700 ដុល្លារ។ ក្រោយពីការប្រកាសចេញបានតែ 2 ម៉ោងប៉ុណ្ណោះ រថយន្ត SUV ម៉ូដែល Ultra នេះ គឺមានការបញ្ជាទិញមុនចំនួនដល់ទៅ 10,000 គ្រឿង ដែលជាចំនួនមួយខ្ពស់បំផុតមិនធ្លាប់មាន។ នៅថ្ងៃនេះ តាមសេចក្តីរាយការណ៌ថ្មីបានអោយដឹងថា ការកម្មង់ទិញរថយន្តនេះ គឺបានកើនឡើងដល់ទៅ 19,000 គ្រឿងហើយ។
ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា រថយន្ត Xiaomi SU7 Ultra ម៉ូដែលស្តង់ដារ គឺមានការបំពាក់នូវថាមពលថ្មទំហំ 73.6 kWh ដែលផ្គត់ផ្គង់ដោយរបស់ក្រុមហ៊ុន BYD ហើយនឹងមានសមត្ថភាពខ្ពស់អាចធ្វើដំណើរការបានដល់ទៅ 700km។ នៅលើរថយន្តនេះ គឺមានការបំពាក់នូវម៉ូទ័រអគ្គិសនីកម្លាំង 220kW ដែលស្មើរនឹង 295 សេះ។ សម្រាប់ម៉ូដែល Top Trim គឺមានការបំពាក់ថាមពលថ្មទំហំ 101 kWh និងអាចធ្វើដំណើរបាន 800Km។
Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន Xiaomi ក៏មានគម្រោងក្នុងការលក់រថយន្តអគ្គិសនី (EV) របស់ខ្លួនសម្រាប់ទីផ្សារក្រៅប្រទេសផងដែរ។ យោងតាមលោក William Lu អគ្គនាយករបស់ក្រុមហ៊ុននេះ បាននិយាយថា ក្រុមហ៊ុនពិតជាមានគម្រោងក្នុងការលក់រថយន្តជាច្រើនរបស់ខ្លួនសម្រាប់ទីផ្សារសកលនៅឆ្នាំ 2027 ខាងមុខនេះហើយ។ លោក Lu បានបង្ហើបថា គាត់នឹងចាប់ផ្តើមក្នុងការដាក់រថយន្តរបស់ខ្លួនទៅកាន់ទីផ្សាររបស់អ៊ឺរ៉ុបនៅក្នុងខែមីនានេះហើយ។
សូមជំរាបថា នៅក្នុងបទសម្ភាសមួយ ជាមួយនឹងលោក Jiemian នៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2025 នៅក្នុងទីក្រុងអេស្ប៉ាញថ្មីៗនេះ លោក William Lu ប្រកាសថា រថយន្ត Xiaomi SU7 Ultra នឹងបង្ហាញខ្លួននៅក្រៅទីផ្សាររបស់ចិន។ ក្រុមហ៊ុន Xiaomi ក៏បានប្រកាសថា ខ្លួនបានចូលរួមក្នុងការប្រកួតប្រជែងទៅលើរថយន្តនេះអស់ពេលជាង 4 ឆ្នាំមកហើយ គិតចាប់តាំងពីខែមីនាឆ្នាំ 2021 មក។ រយៈពេល 3 ឆ្នាំមកនេះ នៅក្នុងខែមីនា ឆ្នាំ 2024 នេះ ក្រុមហ៊ុននេះ បានបញ្ចេញរថយន្តអគ្គិសនី Xiaomi SUV Sedan នៅក្នុងតម្លៃ 29,700 ដុល្លារ។
Article image
លោក William Lu បានបន្តថា នៅក្នុងរយៈពេល 3 ឆ្នាំបន្ទាប់ពីការប្រកាសចូលរួមរបស់ក្រុមហ៊ុននេះសម្រាប់ទីផ្សាររថយន្តអគ្គិសនី (EV) នេះ ក្រុមហ៊ុន ក៏បានជជែកជាមួយនឹងក្រុមអ្នកវិនិយោគិនរបស់ខ្លួន អោយគិតថា ក្រុមហ៊ុន Xiaomi ពិតជាមកយឺតនៅលើទីផ្សារ ហើយប្រហែលជាខកខាននូវឱកាសល្អជាច្រើនផងដែរ។ យ៉ាងណាមិញ ក្រោយពេលដែលវត្តមានរបស់រថយន្ត SUV បង្ហាញខ្លួននៅក្នុងខែមីនាមក អ្វីគ្រប់យ៉ាងក៏មានការផ្លាស់ប្តូរ៕
ការកម្ម៉ង់រថយន្តអគ្គិសនី Xiaomi SU7 Ultra បានកើនឡើង 19,000 គ្រឿងហើយ