ស្វែងរកពួកយើង:

ការគូសគំនូនៅលើ Galaxy S25 Series ត្រូវគេរាយការណ៌ថា នឹងរឹតតែអស្ចារ្យ!

ដោយ

Koun Jab Luffy

19 មករា 2025 12:57 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung កំពុងតែត្រៀមបោះជំហាននៅក្នុងភាពច្នៃប្រឌិតមួយទៅលើស្មាតហ្វូនថ្មី Galaxy S25 series របស់ខ្លួន។ ស្មាតហ្វូននេះ នឹងមានការ Upgrade មុខងារពិសេសមួយនៅក្នុង One UI 7 គឺតាមរយៈការពង្រឹងទៅលើមុខងារ Sketch to Image។ ប្រសិនបើអ្នកស្រឡាញ់ការគូររូប ឬមានបំណងក្នុងការបង្ហាញនូវគំនិតច្នៃប្រឌិតរបស់អ្នកអោយក្លាយជាការពិតនោះ ពេលនេះក្រុមហ៊ុន Samsung បានបន្ថែមនូវសមត្ថភាពពហុជំនាញ (multimodal) ដែលអ្នកអាចធ្វើការរួមបញ្ចូលនូវគំនូសព្រាង sketches ជាមួយនឹងអក្សរដែលអ្នកត្រូវការដើម្បីនាំយកនូវរូបភាពនៃការស្រម៉ៃរបស់អ្នកអោយក្លាយជាការពិតបាន។
សម្រាប់មុខងារ Sketch to Image នេះមិនមែនជារឿងថ្មីទាំងស្រុងនោះទេ វាត្រូវដាក់អោយប្រើប្រាស់កាលពីឆ្នាំមុននេះនៅលើស្មាតហ្វូនបត់បាន Galaxy Z Fold 6 និង Z Flip 6 ហើយវាក៏ក្លាយជា Tools ដ៏មានប្រយោជន៍ក្នុងការប្រើប្រាស់ផងដែរ។ គំនិតនេះពិតជាសាមញ្ញមែនទែន អ្នកអាចធ្វើការព្រាងគំនិតរបស់អ្នក និងការប្រើប្រាស់នូវ AI ទៅលើគំនូសព្រាងរបស់អ្នកទៅជាផ្នែកសិល្បៈដ៏ស្រស់ស្អាតពោរពេញដោយស្ទាយ៍ថែមទៀតផង។ ជាមួយនឹងស្មាតហ្វូន Galaxy S25 series នេះ ក្រុមហ៊ុន Samsung អាចនឹងបោះជំហានទៅកាន់កម្រិតថ្មីមួយទៀត។
Article image
នៅពេលនេះ អ្នកអាចធ្វើការគូសគំនូសព្រាងអ្វីមួយ និងការបន្ថែមនូវអត្ថបទដើម្បីអាចធ្វើការផ្លាស់ប្តូរវាបានយ៉ាងលឿន និងស្រស់ស្អាតបំផុត។ ក្រៅពីមុខងារនេះ ស្មាតហ្វូន Galaxy S25 series នេះ ក៏មានកម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងបន្ទះឈីប  Snapdragon 8 Elite chipset ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ផងដែរ។ ថ្មីៗនេះ ក៏មានការបង្ហាញនូវរូបភាព CAD Render របស់ស្មាតហ្វូន  Galaxy S25 Slim ដែលជាម៉ូដែល version រូបរាងស្តើងជាងមុន និងតូចជាងមុនរបស់ស្មាតហ្វូន Flagship នេះដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែឧសភាខាងមុខនេះ៕