
យោងតាមសេចក្តីរាយការណ៌របស់អ្នកទម្លាយ Evan Blass កាលពីចុងឆ្នាំមុននេះ បានអោយដឹងថា ព្រឹត្តិការណ៌ Galaxy S26 Series Unpacked នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2026 ខាងមុខនេះហើយ ដែលកាលបរិច្ឆេតថ្មីនេះ គឺមានរយៈពេលយូរជាងព្រឹត្តិការណ៌សម្ពោធ Galaxy S Series ចំនួនពីរម៉ូដែលកន្លងមកដែលតែងតែធ្វើឡើងនៅខែមករា។
នៅថ្ងៃនេះ មានព័ត៌មានស្តីពីការបង្ហាញខ្លួននៅទីផ្សាររបស់ស្មាតហ្វូនជំនាន់ថ្មីនេះហើយ។ បើតាមប្រភពថ្មីដែលចេញពីប្រទេសបារាំងបាននិយាយថា ការដាក់លក់ទៅលើស្មាតហ្វូនជំនាន់ថ្មីត្រកូល Galaxy S26 Series ថ្មីនេះ នឹងធ្វើឡើងនៅថ្ងៃទី្11 ខែមីនាខាងមុខនេះហើយ។ ដូច្នេះសម្រាប់ការបញ្ជាទិញមុនទៅលើស្មាតហ្វូននេះ អាចនឹងមកដល់មុនថ្ងៃទី 11 ខែមីនា។

សម្រាប់ឆ្នាំនេះ ការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series ត្រូវបានគេបញ្ជាក់ថា នឹងមានម៉ូដែល Galaxy S26, S26 Plus និងe Galaxy S26 Ultra។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានធ្វើការលុបចោលនូវវត្តមានរបស់ស្មាតហ្វូនមានកម្រ៉ាស់ស្តើងម៉ូដែល Edge series ហើយ ដោយបានជំនួសមកវិញនូវម៉ូដែល Plus ដែលជាស្មាតហ្វូនអេក្រង់ធំជាងម៉ូដែលស្តង់ដារ។
