
ក្រុមហ៊ុន realme ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូន realme 15 Series នៅក្នុងទីផ្សារប្រទេសចិននាថ្ងៃទី 15 ខែកញ្ញាខាងមុខនេះ។ ហើយបន្ទាប់ពីការបង្ហាញស្មាតហ្វូននេះ ក្រុមហ៊ុនក៏នឹងបន្តផ្តោតទៅលើវត្តមានរបស់ស្មាតហ្វូន realme GT8 series ជាច្រើនថែមទៀតផង។ យោងតាមរបាយការណ៍ជាច្រើនមុននេះបាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានម៉ូដែល realme GT8 និង realme GT8 Pro ដែលស្មាតហ្វូនទាំងពីរនេះ គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ដូចគ្នា។
ទាក់ទងនឹងរឿងនេះ អ្នកទម្លាយ Digital Chat Station និង Smart Pikachu ក៏ធ្លាប់ទម្លាយលម្អិតអំពីកាមេរ៉ារបស់ស្មាតហ្វូន realme GT8 Pro ផងដែរ។ បើមើលទៅលើការឌីស្សាញកាមេរ៉ារបស់ស្មាតហ្វូននេះ តាមការទម្លាយចេញពី Digital Chat Station បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី realme GT8 Pro នេះ នឹងមានម៉ូឌុលកាមេរ៉ារូបរាងជាការ៉េនៅផ្នែកខាងឆ្វេងខាងលើ។ កាមេរ៉ារបស់ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP និងមួយគ្រាប់ទៀតទំហំ 200MP Periscope Telephoto ខណៈកាមេរ៉ាទី 3 ត្រូវបានពេលដែលអ្នកទម្លាយនេះមិនទាន់លម្អិតនៅឡើយទេ។ កាមេរ៉ាទីបីនេះអាចនឹងទំហំ 50MP ultra-wide។

ក្រឡេកមកអ្នកទម្លាយ Smart Pikachu វិញ គឺមានការបង្ហើបថា ក្រុមហ៊ុន realme នឹងសហការជាមួយនឹងក្រុមហ៊ុន Ricoh សម្រាប់ស្មាតហ្វូនស្មាតហ្វូន realme GT8 Pro។ កិច្ចសហការនេះ អនុញ្ញាតអោយអ្នកប្រើប្រាស់អាចទទួលបាននូវ “Negative Film” colour style របស់ក្រុមហ៊ុន Ricoh បាន។ ស្មាតហ្វូន realme GT8 Pro ថ្មីនេះ នឹងមានអេក្រង់រាបស្មើរទំហំ 6.78-អ៊ីង AMOLED របស់ក្រុមហ៊ុន BOE ដែលមានគែម bezels ស្តើងនៅលើជ្រុងទាំង 4 កម្រិតភាពច្បាស់ 2K Resolution ហើយនិងសិនស័រស្កែនម្រាមដៃ ultrasonic នៅលើអេក្រង់។

សម្រាប់កម្លាំងម៉ាស៊ីនស្មាតហ្វូននេះ គឺនឹងមានបន្ទះឈីប Snapdragon 8 Elite Gen 5 និងថាមពលថ្មក្រោម 8,000mAh។ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានមុខងារជាច្រើនទៀតដូចជា x-axis linear motor, dual speakers និងប្រព័ន្ធប្រតិបត្តិការ Android 16 ដែលផ្អែកជាមួយនឹងស្បែកកម្មវិធី realme UI 6 ផងដែរ៕
