ស្វែងរកពួកយើង:

ការឌីស្សាញខាងផ្នែកក្នុងស្មាតហ្វូនបត់បាន 3 តង់ Huawei Mate XT គឺពិតជាអស្ចារ្យមែនទែន

ដោយ

Koun Jab Luffy

25 កញ្ញា 2024 12:32 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការបង្ហាញវត្តមានស្មាតហ្វូនបត់បាន 3 តង់ Huawei Mate XT Tri-Fold បានធ្វើអោយមានការភ្ញាក់ផ្អើលជាច្រើននៅក្នុងទីផ្សារស្មាតហ្វូនបត់បាន ហើយពេលនេះ ស្មាតហ្វូនថ្មីនេះ ក៏មានការចាប់ផ្តើមដោះមើលគ្រឿងក្នុងផងដែរ។ មានការបង្ហាញថា ផ្នែកខាងក្នុងស្មាតហ្វូននេះ ក៏អាចយកឈ្នះទៅលើការឌីស្សាញខាងក្នុងរបស់ស្មាតហ្វូន iPhone 16 ផងដែរ។ យោងតាមការបង្ហោះរបស់អ្នកទម្លាយនៅលើ Weibo ថ្មីៗនេះ ក៏បានបង្ហាញអំពីការដោះមើលផ្នែកខាងក្នុងរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី  Huawei Mate XT ផងដែរ។
អ្នកទម្លាយរូបនេះបាននិយាយថា គ្រប់ផ្នែកទាំងអស់របស់ស្មាតហ្វូនអេក្រងបត់បានថ្មីនេះ គឺពិតជាអស្ចារ្យមែនទែន។ អ្នកទម្លាយនេះ និយាយថា ផ្នែកខាងក្រោយ ស្មាតហ្វូនបត់បាន 3 តង់នេះ គឺបំពាក់នូវ Pure Fiber និងស្បែកទាំងអស់ ដែលមិនមែនជាការប្រើប្រាស់នូវផ្លាស្ទីកនោះទេ។ ក្រុមហ៊ុននេះ ក៏បានប្រើប្រាស់នូវស្បែកសុទ្ធ (Plain Leather) ផងដែរ។ ក្រុមហ៊ុន Huawei ក៏បានវេចខ្ចប់បានយ៉ាងល្អទៅលើគ្រប់ផ្នែកទាំងអស់នៃស្មាតហ្វូនបត់បាន 3 តង់ ដំបូងបំផុតរបស់ពិភពលោកនេះ។
Article image
គ្រឿងជាច្រើនភាគច្រើន គឺផលិតនៅក្នុងប្រទេសចិន ដែលនេះ មានន័យថា ក្រុមហ៊ុននេះ មានគោលដៅក្នុងការប្រើប្រាស់នូវផលិតផលក្នុងស្រុក និងទ្រទ្រង់ទៅលើក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក។ ការដោះមើលផ្នែកខាងក្នុងនេះ ក៏មានការបង្ហាញនូវ Motherboard ដ៏ស្តើងផងដែរ។ សមាសភាគជាច្រើនរបស់ស្មាតហ្វូននេះ មានដូចជា Font library, CPU, Camera Sensors និងជាច្រើនទៀតនៅក្នុងស្មាតហ្វូននេះ គឺជាសមាសភាគដែលផ្គត់ផ្គង់ដោយក្រុមហ៊ុននៅក្នុងប្រទេសចិន។ បើមើលទៅលើការឌីស្សាញខាងក្នុងរបស់ស្មាតហ្វូននេះ អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូន Huawei Mate XT ធ្វើបានល្អជាងទៅលើស្មាតហ្វូន iPhone 16 ។
Article image
គ្រប់ផ្នែកទាំងអស់នៅលើស្មាតហ្វូនបត់បាន 3 តង់នេះត្រូវបានរៀបចំយ៉ាងល្អ និងធ្វើអោយអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើលថែមទៀត។ គួរបញ្ជាក់ផងដែរថា ការដោះមើលទៅលើស្មាតហ្វូន Mate XT ក៏មានការបង្ហាញថា ក្រុមហ៊ុន Huawei ក៏ពង្រឹងទៅលើការឌីស្សាញកាន់តែប្រសើរទៅលើស្មាតហ្វូន flagship ដូចគ្នា។ យោងតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ បានអោយដឹងទៀតថា ក្រុមហ៊ុននេះ ក៏បានបន្ថែមនូវការច្នៃប្រឌិតកាន់តែអស្ចារ្យ និងទាន់សម័យបំផុតទៅលើការឌីស្សាញនៃស្មាតហ្វូន Mate XT នេះ៕