ស្វែងរកពួកយើង:

ការឌីស្សាញថ្មីបង្ហាញថា Galaxy Z Flip7 មានអេក្រង់ខាងក្រៅធំជាងមុន និងស្តើងជាមុន

ដោយ

Koun Jab Luffy

25 មិថុនា 2025 09:50 ព្រឹក

អាន 2 នាទី

Article image
Galaxy Z Flip7 និង Z Flip7 FE ដែលជាស្មាតហ្វូនបត់បានស៊េរីថ្មីរបស់ក្រមហ៊ុន Samsung ត្រូវបានគេទម្លាយចេញនូវលក្ខណៈ សម្បត្តិជាច្រើននៅមុនការការប្រកាសជាផ្លូវការនៅថ្ងៃទី 9 ខែកក្កដាខាងមុខនេះ។ មកដល់ពេលនេះ មានរូបភាពជាច្រើនត្រូវបានទម្លាយ ដោយមានទាំងការឌីស្សាញ និងពណ៌របស់ស្មាតហ្វូនបត់បានទាំងពីរនេះថែមទៀតផង។ សម្រាប់វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺបង្ហាញថា ការឌីស្សាញនេះមិនត្រឹមតែមានការផ្លាស់ប្តូរនោះទេ គឺថែមទាំងមានការផ្តោតទៅលើអេក្រង់ខាងក្រៅ (cover display) ទៀតផង។
យោងតាមអ្នកទម្លាយ Evan Blass បានបង្ហាញថា ស្មាតហ្វូនបត់បានអេក្រង់បត់បាន Z Flip7 ថ្មីនេះ នឹងមានជម្រើស 3 ពណ៌ដែលមានដូចជា Blue Shadow, Jet Black និង Coral Red។ ស្មាតហ្វូនថ្មីនេះ នឹងមានការពង្រីកទំហំអេក្រង់ធំដល់ទៅ 4-អ៊ីងដែលធំជាងអេក្រង់របស់ស្មាតហ្វូន Galaxy Z Flip6 ដែលបង្ហាញខ្លួនឆ្នាំមុននេះមានការបំពាក់មកជាមួយនូវ អេក្រង់មានទំហំត្រឹមតែ 3.4 អ៊ីងប៉ុណ្ណោះ។ ជាមួយនិងការអាប់ដេតថ្មីទៅលើការឌីស្សាញនេះ នឹងអនុញ្ញាតអោយស្មាតហ្វូនបត់បាន Z Flip7 នេះអាចដំណើរការនូវ Android Apps នៅលើ cover display ប៉ុន្តែក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់រឿងនេះនៅឡើយទេ។
Article image
បើមើលទៅលើរូបភាព renders នេះ បានបង្ហាញទៀតថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Z Flip7 នេះ អាចនឹងមានកម្រាស់ស្តើងជាងស្មាតហ្វូនជំនាន់មុន។ បើមើលទៅលើស្មាតហ្វូន Z Flip6 គឺមានកម្រាស់ 6.9mm ខណៈពេលដែលស្មាតហ្វូន Flip 7 អាចនឹងមានកម្រាស់ពី 6.4mm ទៅ 6.5mm ប៉ុណ្ណោះ។ ស្មាតហ្វូនអេក្រង់បត់បាន Z Flip7 នេះ នឹងមានបន្ទះឈីប  Exynos 2500 ហើយនិងភ្ជាប់ជាមួយនូវថាមពលថ្មទំហំ 4,174mAh ដែលគាំទ្រនូវបច្ចេកវិទ្យាសាកថ្មលឿន 25W charging។
Article image
ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំនេះ ក៏អាចនឹងមានស្មាតហ្វូនបត់បាន Galaxy Z Flip7 FE ផងដែរ ដោយម៉ូដែលថ្មីនេះ គឺនឹងមានការឌីស្សាញដូចទៅនឹងស្មាតហ្វូន Z Flip6 ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2400e។ សម្រាប់ស្មាតហ្វូន FE នេះគឺមានថាមពលថ្មទំហំ 3,700mAh ដែលមានទំហំតូចជាងទំហំ 4,000mAh ដែលប្រើប្រាស់នៅលើស្មាតហ្វូន Z Flip6។ ចំពោះកាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 12MP និង 12MP Ultrawide ខណៈដែលកាមេរ៉ាខាងមុខមានទំហំ 10MP។ ស្មាតហ្វូន Galaxy Z Flip7 FE ត្រូវគេរំពឹងថា អាចនឹងមានតម្លៃប្រហែលជា $750 ៕