ស្វែងរកពួកយើង:

ការឌីស្សាញថ្មី Samsung Galaxy S26+ បានបង្ហាញរូបរាងស្មាតហ្វូននេះកាន់តែច្បាស់ហើយ

ដោយ

Koun Jab Luffy

11 វិច្ឆិកា 2025 01:10 រសៀល

អាន 2 នាទី

Article image
នៅពេលនេះ Samsung's Galaxy S26+ ដែលជាសមាជិកមួយនៃត្រកូល S-Series 2026 បានត្រឡប់មកកាន់តែបណ្តាញព័ត៌មាន សារជាថ្មីហើយក្រោយលឺដំណឹងថា នឹងមិនមានការបង្ហាញខ្លួនទេនៅឆ្នាំក្រោយ។ ស្មាតហ្វូនម៉ូដែក Plus នេះ បានត្រឡប់មកវិញដោយនឹងជំនួសទៅលើ Galaxy S26 Edge ដែលជាម៉ូដែលថ្មី កម្រ៉ាស់ស្តើង និងមានការឌីស្សាញប្លែកពីគេ។ នៅថ្ងៃនេះ ផ្អែកតាមរូបភាពថ្មីដែលឌីស្សាញបែប CAD-based renders បានបង្ហាញនូវរូបភាពថ្មីរបស់ Galaxy S26+ ថែមទៀតហើយ ក្នុងនោះក៏មានការបញ្ជាក់ពីទំហំ 158.4 x 75.7 x 7.35 mm ផងដែរ។
ស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានគេមើលឃើញថា មានកម្រ៉ាស់ក្រាស់ជាងជំនាន់មុន។ ក្រឡេកមកមើលផ្នែកខាងមុខស្មាតហ្វូនវិញ គឺមានគែមអេក្រង់កាន់តែតូច និមានរន្ធ  hole-punch មួយគ្រាប់សម្រាប់ញាត់កាមេរ៉ា Selfie camera។ ចំពោះផ្នែកខាងក្រោយវិញនៅលើស្មាតហ្វូន S26+ គឺនឹងមានការឌីស្សាញជាមួយនិងទម្រង់ថ្មី ដោយភ្ជាប់មកជាមួយនូវម៉ូឌុលកាមេរ៉ាបែប oval-shaped camera ដែលមានកាមេរ៉ា 3 គ្រាប់ ដោយមានសិនស័រផុសឡើងមួយគ្រាប់ៗដាច់ពីគ្នា។
Article image
បើតាមការទម្លាយមុននេះ បានបង្ហាញថា Galaxy S26+ គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos 2600 និង Snapdragon 8 Elite Gen 5 អាស្រ័យលើទីផ្សារនិមួយៗ។ ស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំប៉ុនគ្នាទៅនឹង S25+ អញ្ចឹងដែរ គឺទំហំ 6.7 អ៊ីង ហើយសា្មតហ្វូនទាំងបី Galaxy S26, S26+ និង S26 Ultra អាចនឹងប្រកាសចេញនៅចុងខែមករាឆ្នាំក្រោយនេះហើយ នេះបើតាមការទម្លាយចេញនៅថ្ងៃនេះ។
Article image