
នៅឆ្នាំក្រោយនេះ វត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នឹងមានការប្រែប្រួលខុសពីឆ្នាំនេះ ដោយស្មាតហ្វូនលំដាប់ Flagship ម៉ូដែល Galaxy S26 Series នឹងមានការប្រកាសចេញជាមួយនិងជម្រើស 3 ម៉ូដែល Galaxy S26 Pro, Galaxy S26 Edge និង Galaxy S26 Ultra។ គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ មានការទម្លាយនូវគំរូនៃការឌីស្សាញទៅលើរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មីនេះរួចហើយផងដែរ។ តាមរយៈរូបភាពខាងលើនេះ ក៏មានការបញ្ជាក់យ៉ាងច្បាស់ពីការឌីស្សាញទៅលើម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូន Edge ផងដែរ។
បើមើលរូបភាពខាងលើនេះ មើលទៅមានរូបរាងដូចគ្នាជាមួយនិងការឌីស្សាញម៉ូឌុលកាមេរ៉ារបស់ iPhone 17 series អញ្ចឹងដែរ។ Galaxy S26 Edge នឹងមានការឌីស្សាញម៉ូឌុលកាមេរ៉ខុសគ្នាប្រៀបធៀបជាមួយនិងសមាជិកនៃ Galaxy S26 Series ដោយមិនធ្លាប់មានការឌីស្សាញបែបនេះទេពីមុនមក។ សម្រាប់ថ្ងៃនេះ ការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះត្រូវបានគេទម្លាយជាមួយនិងគុណភាណខ្ពស់ច្បាស់មែនទែន។

តាមរយៈនៃការចែករំលែករបស់ Android Headlines និង OnLeaks គឺបានទម្លាយនូវគំរូ CAD Renders ទៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Edge ច្រើនសន្លឹក ដែលមើលទៅគឺគ្រប់ជ្រុងជ្រោយតែម្តង។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 2 គ្រាប់ ហើយនិង LED Flash មួយគ្រាប់។ សម្រាប់លក្ខណៈសម្បត្តិផ្សេងៗរបស់ Galaxy S26 Edge គឺមានគែមមូលជ្រុងទាំងបួន និងមានគែមជុំវិញសភាពរាបស្មើត ខណៈដែលអេក្រង់វិញ គឺមានគែម bezels ស្តើង និងមានរន្ធ Punch-hole មួយគ្រាបប់សម្រាប់កាមេរ៉ា selfie។
