ស្វែងរកពួកយើង:

ការឌីស្សាញទៅលើ Huawei Mate 70 Pro ត្រូវបានទម្លាយ!‍

ដោយ

Koun Jab Luffy

31 សីហា 2024 10:56 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញពីការឌីស្សាញទៅលើរូបភាពថ្មីរបស់ Mate 70 Series ហើយ ដោយរូបភាពថ្មីខាងលើនេះ គឺមានគែមជុំវិញកោងដូចគ្នាទៅជំនាន់មុន Mate 60 Series អញ្ចឹង ប៉ុន្តែមានភាពខុសគ្នាទៅលើម៉ូឌុលកាមេរ៉ា រួមជាមួយ និងផ្នែកមួយចំនួនទៀត។ បើតាមរូបភាពខាងលើនេះ ត្រូវបានគេជឿជាក់ថា គឺអាចជាម៉ូដែល Mate 70 Pro ហើយការបែកធ្លាយលើកនេះ គឺបង្ហាញពីផ្នែកខាងក្រោយស្មាតហ្វូននេះបានយ៉ាងច្បាស់។
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនៅតែបន្តការឌីស្សាញជាមួយម៉ូឌុលកាមេរ៉ាមានរាងមូល និងមានការរចនាស៊ុមកញ្ចក់ក្រាស់បន្តិចខណៈដែល LED flash គឺបានធ្វើការផ្លាស់ប្តូរមកនៅខាងក្រោមស៊ុម ហើយនៅខាងលើនោះគឺមានការសសេរអក្សរថា "AI-DC"។ ការឌីស្សាញជាមួយអក្សរខាងលើនេះ ត្រូវបានគេជឿជាក់ថា ក្រុមហ៊ុននេះចង់បញ្ជាក់ពីការផលិតរូបភាព និងវីដេអូ ជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យា AI។
ស្មាតហ្វូន Mate 70 Pro ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Kirin 9100 និងមានការផ្លាស់ប្តូរទៅលើកាមេរ៉ាគោល និងបច្ចេកវិទ្យាសាក។ បើតាមប្រភពកន្លងមកបាននិយាយថា Mate 70 Pro នឹងមានកាមេរ៉ាគោលទំហំ 60MP ជំនួសអោយទំហំ 50MP នៅលើម៉ូដែលមុន។
Article image
សម្រាប់គ្រាប់ទីពីរ និងទីបី គឺមានទំហំដូចម៉ូដែលមុនដែរ គឺមានទំហំ 12MP ultrawide shooter និងទំហំ 48MP ហ៊្សូមបាន 5x periscope telephoto។ ចំពោះកាមេរ៉ាមុខនៅលើស្មាតហ្វូននេះ ក៏មានការផ្លាស់ប្តូរដែរ។ Mate 70 Pro នឹងមានកាមេរ៉ាមុខទំហំ 48MP គាំទ្រនូវមុខងារ 3D ToF sensor សម្រាប់ការស្កែនមុខ advanced facial recognition ផងដែរ។