ស្វែងរកពួកយើង:

ការឌីស្សាញផ្លូវការរបស់ vivo X300 និង X300 Pro ត្រូវបានក្រុមហ៊ុនបញ្ជាក់ច្បាស់ហើយ

ដោយ

Koun Jab Luffy

23 កញ្ញា 2025 11:33 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន vivo បានទម្លាយអំពីការមកដល់របស់ស្មាតហ្វូនជំនាន់ថ្មី vivo X300 Series នៅក្នុងទីផ្សារប្រទេសចិន ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់បញ្ជាក់អំពីការឌីស្សាញនៃស្មាតហ្វូនម៉ូឌែលថ្មីនេះនៅឡើយទេ ខណៈដែលការ Pre-Order ទៅលើស្មាតហ្វូននេះ បានចាប់ផ្តើមកាលពីសប្តាហ៍មុនមកម្លេះ។ ថ្មីៗនេះ លោក Huang Tao ដែលជាអនុប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន vivo ទើបតែទម្លាយនូវរូបភាពផ្លូវការដែលបង្ហាញអំពីការឌីស្សាញទៅលើស្មាតហ្វូនជំនាន់ថ្មី vivo X300 និង X300 Pro នេះរួចហើយផងដែរ។
តាមការបញ្ជាក់របស់លោក Huang បានអោយដឹងទៀតថា សម្រាប់ឆ្នាំ 2025 នេះ គឺជាខួបលើកទី 30 របស់ក្រុមហ៊ុន vivo។  vivo បានបង្ហាញនូវភាពជោគជ័យរបស់ស្មាតហ្វូន vivo X200 Series ដែលមានចំនួនការលក់ច្រើនជាង 2 លានគ្រឿងដែលនេះ បង្ហាញអំពីកំណើនដ៏ខ្លាំងរបស់ស្មាតហ្វូននេះ។ ជាមួយនិងវត្តមាន vivo X300 គឺជាជំនាន់ថ្មីរបស់ស្មាតហ្វូន vivo X200 Pro Mini ត្រូវបានគេដឹងថា នឹងមានការពង្រឹងទៅលើសមត្ថភាពនៃការថតរូបភាព និងកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លា ខណៈដែលស្មាតហ្វូន vivo X300 Pro នឹងក្លាយជាស្មាតហ្វូន Flagship ដែលមានការនាំមុខគេទៅលើ ឧស្សាហកម្មនៃការថតរូបភាពជាមួយនឹងសមត្ថភាពខ្លាំងក្លាទៅលើផ្នែក Hardware របស់ម៉ូដែលនេះ។
Article image
សម្រាប់រូបភាពផ្លូវការណ៌នេះ គឺបានបង្ហាញថា ស្មាតហ្វូន vivo X300 Series នេះមានកាមេរ៉ាមូលស្រដៀងគ្នាទៅនឹងស្មាតហ្វូន X200 Series ផងដែរ ប៉ុន្តែការឌីស្សាញកាន់តែស្រស់ស្អាតជាងមុន។ ស្មាតហ្វូន X300 និង X300 Pro នឹងមានអេក្រង់រាបស្មើរ ហើយនឹងមានជម្រើសពណ៌ Lucky Color (Black), Easy Blue, Wilderness Brown និង Relaxed Purple ។
និយាយពីកាមេរ៉ានៅលើស្មាតហ្វូន X300 Series នេះ គឺមានការបំពាក់នូវប្រព័ន្ធកាមេរ៉ា Zeiss imaging system ជំនាន់ទី 4 ជាមួយនឹងកាមេរ៉ា 200MP ចំនួន 2 គ្រាប់។ ស្មាតហ្វូន vivo X300 បំពាក់នូវកាមេរ៉ាគោលដែលគាំទ្រដោយ Zeiss មានទំហំ 200MP (23mm) ខណៈពេលដែលស្មាតហ្វូន vivo X300 Pro បំពាក់នូវកាមេរ៉ាគោលគាំទ្រដោយ Zeiss ទំហំ 200MP (85mm) APO telephoto ។ កាមេរ៉ាទាំង 2 នេះ មាន ការប្រើប្រាស់នូវ CIPA 4.5 និង 5.5 level stabilization, Zeiss T* coating ថែមទៀតផង។
Article image
សម្រាប់ការថតវីដេអូនៅលើស្មាតហ្វូន vivo X300 Pro នេះ គឺអាចថតបានកម្រិត 4K ល្បឿន 60fps portrait recording, និង dual focal 4K ល្បឿន 120fps Dolby Vision HDR ហើយនិង 4K ល្បឿន 120fps 10-bit Log។ ស្មាតហ្វូននេះ បំពាក់នូវបន្ទះឈីប V3+ imaging ជាមួយនឹងបន្ទះឈីប Dimensity 9500 រត់នៅលើស្បែកកម្មវិធី OriginOS 6 និងទ្រទ្រង់នូវ Apple Ecosystem ផងដែរ។ ស្មាតហ្វូននេះ បំពាក់នូវអេក្រង់  BOE Q10 Plus display ជាមួយនឹង 1 nit brightness ថែមទៀត។ ស្មាតហ្វូន vivo X300 Series នេះនឹងបង្ហាញខ្លួននៅថ្ងៃទី 13 ខែតុលានេះនៅក្នុងប្រទេសចិន៕
ការឌីស្សាញផ្លូវការរបស់ vivo X300 និង X300 Pro ត្រូវបានក្រុមហ៊ុនបញ្ជាក់ច្បាស់ហើយ