ស្វែងរកពួកយើង:

ការឌីស្សាញម៉ូឌុលកាមេរ៉ា iPhone 17 Slim អាចនឹងមានការផ្លាស់ប្តូរទៅជាទម្រង់បែបនេះ!

ដោយ

Koun Jab Luffy

08 កក្កដា 2024 10:37 ព្រឹក

អាន 5 នាទី

Article image
នៅក្នុងឆ្នាំ 2025 ខាងមុខនេះ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបញ្ឈប់ទៅលើការផលិត iPhone ម៉ូដែល "Plus" នៅក្នុងត្រកូលស្មាតហ្វូន iPhone 17របស់ខ្លួនហើយ ដោយក្រុមហ៊ុន នឹងបញ្ចេញនូវម៉ូដែលថ្មីហៅថា iPhone "Slim" ជំនួសវិញ។ សម្រាប់ស្មាតហ្វូនម៉ូដែលថ្មីនេះ គឺនឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឃើជ្រុះនៅឆ្នាំក្រោយនេះហើយ។ ខណៈពេលដែលការ បង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី  iPhone 16 series នៅសល់ពេលប្រហែលជា 2 ខែទៀតនោះ នៅពេលនេះ មានពាក្យចចាម អារ៉ាមជាច្រើន បានចាប់ផ្តើមទម្លាយអំពី iPhone ជំនាន់ថ្មីថែមទៀតហើយ។ ខណៈដែលហ្វេនៗកំពុងតែចាំវត្តមានរបស់ iPhone 16 series នោះ ពេលនេះ មានពាក្យចចាមអារ៉ាមថ្មីៗ បានទម្លាយអំពីព័ត៌មាននៃស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Apple នោះគឺ  iPhone 17 "Slim" នេះហើយ។
ការឌីស្សាញកាន់តែស្តើងជាងមុន
តាមការបញ្ជាក់ចេញពី The Information បាននិយាយថា ស្មាតហ្វូន iPhone 17 ដែលក្រុមហ៊ុន Apple បង្ហាញវត្តមាននៅក្នុងឆ្នាំក្រោយនេះ គឺនឹងមានការឌីស្សាញរូបរាងស្តើងជាងមុនជាមួយនឹងតួខ្លួនអាលុយមីញ៉ូម មិនមានការប្រើប្រាស់នូវសម្បកទីតាញ៉ូមដូចទៅនឹងម៉ូដែល Pro របស់ក្រុមហ៊ុន Apple នោះទេ។ ស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវ Dynamic Island ដែលមានទំហំតូចជាងមុនផងដែរ។ ទំហំតូចនេះ គឺដោយសារតែការប្រើប្រាស់នូវ "metalens" តូចជាងមុននៃប្រព័ន្ធ  Face ID system។ សម្រាប់ការឌីស្សាញរូរបរាងថ្មីរបស់ស្មាតហ្វូននេះ គឺជាការផ្លាស់ប្តូរដ៏ធំមួយដូចកាលទៅនឹងជំនាន់ iPhone X ។
អេក្រង់តូចជាងមុន
ទាក់ទងជាមួយព័ត៌មានលម្តិតដំបូងនៃទំហំនៃអេក្រង់របស់ស្មាតហ្វូននេះ អ្នកវិភាគ Jeff Pu ដែលជាបុគ្កលិករបស់ក្រុមហ៊ុន Haitong International Securities បាននិយាយថា ម៉ូដែលថ្មីមានអេក្រង់ទំហំ 6.6 អ៊ីង។ ប៉ុន្តែបើតាមអ្នកវិភាគ Ross Young របស់ក្រុមហ៊ុន Display Supply Chain Consultants (DSCC) វិញ គឺបានបញ្ជាក់ថា អេក្រង់របស់វាគឺ 6.55-អ៊ីង។ បើធ្វើការប្រៀបធៀប ស្មាតហ្វូន iPhone 15 Plus មានអេក្រង់ទំហំ 6.7-អ៊ីង។ ក្រុមហ៊ុន Apple ក៏បានធ្វើការតេស្តទៅលើការឌីស្សាញស្មាតហ្វូននេះកាន់តែស្លីមជាងមុនជាច្រើនទំហំផ្សេងគ្នា ដូចនេះ ម៉ុដែលថ្មីនេះ អាចនឹងមានការផ្លាស់ប្តូរទៀតនៅពេលដែលប្រកាសជាផ្លូវការនោះ។
ការផ្លាស់ប្តូរទីតាំងកាមេរ៉ា
The Information បានអះអាងបន្ថែមថា iPhone 17 "Slim" នឹងមានការប្រើប្រាស់ទីតាំងកាមេរ៉ា ដែលមិនធ្លាប់បានឃើញនៅលើស្មាតហ្វូន iPhone នោះទេ។ យោងតាមរបាយការណ៍មួយ ដែលចេញកាលពីខែមិថុនាកន្លងទៅ បានបង្ហាញថា ពីកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះហើយ ដោយមានការរំពឹងថា ម៉ូឌុលកាមេរ៉ានេះ អាចនឹងផ្លាស់ទីទៅកាន់កណ្តាលផ្នែគខាងលើ ។ ស្មាតហ្វូនមួយចំនួនរបស់ Android  ដូចជា  Google's Pixel 8 Pro ក៏មានកាមេរ៉ាដែលមានទីតាំងនៅកណ្តាលខាងលើផងដែរ ប៉ុន្តែបើមើលទៅលើទីតាំងប្រព័ន្ធកាមេរ៉ារបស់ iPhone របស់ Apple នោះ គឺស្ថិតនៅគែមខាងលើខាងឆ្វេងចាប់តាំងពីឆ្នាំ 2007 មកម្ល៉េះ។
អេក្រង់ធន់ទៅនឹងការឆ្កូត (Anti-Reflective Coating)
គ្រប់ iPhone 17 ទាំងអស់ នឹងមានអេក្រង់ anti-reflective display ធន់ទៅនឹងការកោសឆ្កូតជាង Ceramic Shield របស់ក្រុមហ៊ុន Apple ដែលបានប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 នេះ បើតាមការទម្លាយចេញពី Instant Digital នៅលើ Weibo របស់ចិន។ កញ្ចក់ខាងក្រៅរបស់ស្មាតហ្វូន iPhone 17 series គឺមានស្រទាប់  "super-hard anti-reflective layer" ដែលរឹងមាំ និងធន់ទៅនឹងការឆ្កូតបានយ៉ាងល្អ។ ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការប្រើប្រាស់នូវកញ្ចក់ Gorilla Glass Armor  ដែលក្រុមហ៊ុន Samsung បានប្រើប្រាស់វានៅលើស្មាតហ្វូន Galaxy S24 Ultra ប៉ុន្តែសម្រាប់ការពិពណ៌នាអំពីបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Corning នេះ ក៏ស៊ីគ្នាជាមួយនឹងពាក្យចចាមអារ៉ាមនេះ ផងដែរ។
បច្ចេកវិទ្យា ProMotion Technology ដ៏អស្ចារ្យ
តាមការបញ្ជាក់របស់ The Elec វិញបាននិយាយថា ស្មាតហ្វូនគ្រប់ម៉ូដែ iPhone 17 នឹងមានអេក្រង់ OLED displays ជាមួយនឹងបច្ចេកវិទ្យា low-power backplane technology ដែលនាំយកនូវ ProMotion ទៅកាន់ម៉ូដែល iPhone non-Pro របស់ក្រុមហ៊ុន Apple ជាលើកដំបូងបំផុត។ សម្រាប់បច្ចេកវិទ្យា ProMotion នេះ អនុញ្ញាតអោយអេក្រង់នេះមានកម្រិត 120Hz refresh rate រលូនក្នុងការ scroll និងការប្រើប្រាស់នូវ video content បានយ៉ាងល្អ។ បច្ចេកវិទ្យា ProMotion នេះអនុញ្ញាតអោយអេក្រង់នេះ មាន power-efficient refresh rate ត្រឹមតែ 1Hz ដែលនេះគឺជាហេតុផលដែលអេក្រង់របស់ស្មាតហ្វូន iPhone 15 Pro គឺមានមុខងារ always-onដែលបង្ហាញនូវ  Lock Screen's clock, widgets, notifications និង wallpaper បាននៅពេលដែលស្មាតហ្វូននេះចាក់សោរថែមទៀត។
Article image
ការពង្រឹងទៅលើកាមេរ៉ា Selfie
តាមអ្នកវិភាគរបស់ Apple លោក Ming-Chi Kuo បានអោយដឹងថា ស្មាតហ្វូន iPhone 17 នេះ នឹងមានកាមេរ៉ាខាងមុខទំហំ 24-megapixel ជាមួយនឹង six-element lens។ ស្មាតហ្វូន iPhone 14 និង 15 មានកាមេរ៉ាខាងមុខទំហំ 12-Megapixelជាមួយនឹង Five Plastic Lens Elements ហើយសម្រាប់ iPhone 16 នៅក្នុងឆ្នាំនេះ ក៏នឹងមាន hardware ដូចគ្នាផងដែរ។ ការ upgrade ទៅលើកាមេរ៉ារបស់ស្មាតហ្វូន iPhone 17 នេះ គឺល្អនៅក្នុងការ Zoom និងសមត្ថភាពកាន់តែរលូន និងថតបានច្បាស់ថែមទៀត។ ការបង្កើនទៅលើ six-element lens នេះ អាចពង្រឹងទៅលើគុណភាពនៃរូបភាពបានយ៉ាងល្អប្រសើរផងដែរ។
ការ Upgrade ផ្នែកខាងក្នុងម៉ាស៊ីន
អ្នកវិភាគ Jeff Puរបស់ក្រុមហ៊ុន Haitong អះអាងថា ស្មាតហ្វូន  iPhone 17 "Slim" នេះនឹងមានរ៉េមទំហំ 8GB បើធៀបជាមួយនឹងស្មាតហ្វូន iPhone 15 Plus គឺមានរ៉េមទំហំ 6GB ។ស្មាតហ្វូន iPhone 16 គ្រប់ម៉ូឌែលនឹងមានរ៉េមទំហំ 8GB ។ តាមការបញ្ជាក់ចេញពី The Information នោះ ស្មាតហ្វូននេះនឹងមានបំពាក់នូវបន្ទះឈីប  Apple's A19 chip ផងដែរ។
Article image
តម្លៃខ្ពស់ជាងមុន
The Information បាននិយាយថា ស្មាតហ្វូន iPhone 17 Slim នេះ នឹងមានតម្លៃខ្ពស់ជាងស្មាតហ្វូន Pro Max ដែលមានតម្លៃចាប់ផ្តើម $1,199។ ស្មាតហ្វូន "iPhone Slim" នេះអាចនឹងបន្តវិវត្តទៅជាស្មាតហ្វូន "iPhone Ultra" នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀតផងដែរ៕
ការឌីស្សាញម៉ូឌុលកាមេរ៉ា iPhone 17 Slim អាចនឹងមានការផ្លាស់ប្តូរទៅជាទម្រង់បែបនេះ!