រូបភាពគំរូព្រាងនៃរថយន្តអគ្គិសនីម៉ូដែលថ្មី MG 07 Wagon ត្រូវបានទម្លាយចេញនៅលើបណ្តាញអនឡាញដោយគណនី SugarDesign។ រូបភាពនៃការឌីស្សាញរបស់ MG 07 Wagon បានបង្ហាញពីរូបរាងដែលមានការរចនាបែបស្ទាយថ្មី “New long-roof bodystyle” ដ៏ប្រណីតទាក់ទាញ។ មុនការចែកចាយរូបភាពដោយក្រុមហ៊ុនការងាររចនាខាងលើនេះនៅលើបណ្តាញអនឡាញ រូបភាពរបស់ MG 07 Wagon ត្រូវបានទម្លាយចេញដោយស្ថាប័ន China National Intellectual Property Administration រួចទៅហើយ។
ទោះជាយ៉ាងណាពាក់ព័ន្ធទៅនឹងលក្ខណៈសម្បត្តិលម្អិតរបស់ MG 07 Wagon ថ្មីនេះ មិនទាន់ត្រូវបានទម្លាយចេញនោះទេ ក្នុងពេលនេះ ប៉ុន្តែ មានការព្យាករណ៍ថា រថយន្តអគ្គិសនី (BEV) ម៉ូដែលថ្មីនេះ នឹងអាចជិះបានចម្ងាយដល់ 650km នៅពេលសាកភ្លើងពេញម្តង។ ជាមួយគ្នានេះ MG ក៏នឹងផ្តល់ជូននៅជម្រើសម៉ូដែល PHEV សម្រាប់ MG 07 Wagon ផងដែរ ហើយនិងមានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីពីរគ្រាប់ ដែលម៉ូដែល Plug-in-hybrid អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 185km។
រថយន្តអគ្គិសនីម៉ូដែលថ្មីនេះ មានការឌីស្សាញជាមួយនឹងគ្រោងឆ្អឹងដំបូលប្រភេទ D-pillar ជាមួយដំបូលឌីស្សាញបែប aerodynamic roofline ដែលជួយកាត់បន្ថយការកកិតដោយកម្លាំងខ្យល់បានយ៉ាងល្អ និងផ្តល់នូវភាពបែបស្ព័រយ៉ាងទាក់ទាញ។ MG 07 Wagon ថ្មី ក៏នឹងគាំទ្រការបំពាក់នូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ “Smart-Drive” ដែលគាំទ្រដោយបច្ចេកវិទ្យា Momenta R7 world model machine learning architecture ថែមទៀតផង។ ទោះជាយ៉ាងណាប្រភពមិនបានបញ្ជាក់កាលបរិច្ឆេទក្នុងការប្រកាសចេញផ្លូវការណ៍ និងតម្លៃរបស់ MG 07 Wagon នៅឡើយទេ។
សូមជម្រាបថា MG Motor បានធ្វើការពង្រីកការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួននៅទីផ្សារក្នុងស្រុកជាមួយការនាំចេញបានចំនួន 17,570 គ្រឿងក្នុងខែឧសភា ឆ្នាំ 2026 នេះបើតាមការទិន្នន័យពី China EV DataTracker។ ដែលក្នុងនោះម៉ូដែល MG4 EV ដែលជារថយន្ត Urban EV ទទួលបានប្រជាប្រិយភាពជាងគេដោយមានការនាំចេញចំនួន 15,067 គ្រឿង ខណៈ MG5 ទទួលបានការចុះបញ្ចីចំនួន 1,966 គ្រឿង, MG 7 មានចំនួន 456 គ្រឿង និងMG ES5 Crossover មានចំនួន 73 គ្រឿង៕




