
ថ្មីៗនេះ ក្រុមហ៊ុន realme ទើបតែបញ្ជាក់ថា ស្មាតហ្វូន GT Neo6 SE ស៊េរីថ្មីរបស់ខ្លួន គឺគ្រោងនឹងប្រកាសជាផ្លូវការនៅក្នុងខែមេសានេះហើយ។ ប៉ុន្តែសម្រាប់កាលបរិច្ឆេទផ្លូវការក្នុងការបង្ហាញស្មាតហ្វូនថ្មីនេះ នៅមិនទាន់ដឹងនៅឡើយទេ។ នៅមុនការប្រកាសជាផ្លូវការចូលមកដល់នោះ នៅពេលនេះស្មាតហ្វូនត្រូវបានទម្លាយថា បានបង្ហាញវត្តមាននៅលើបញ្ជីរបស់ TENAA ដែលមានការទម្លាយនូវរូបរាងផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វាផងដែរ។
នៅក្នុងបញ្ជីរបស់ TENAA របស់ស្មាតហ្វូន GT Neo6 SE នេះ គឺមានការបង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូននេះដែលមានការបែកធ្លាយនៅក្នុងរូបភាព Render មុននេះ។ អ្វីដែលគួរអោយកត់សម្គាល់នោះ ស្មាតហ្វូននេះមានរន្ធប្រហោងចំនួន 3 នៅខាងក្រោយដែលមានកាមេរ៉ា 3 គ្រាប់ និងភ្លើង LED Flashlight ថែមទៀតផង។ ស្មាតហ្វូន GT Neo6 SE នេះ មានអេក្រង់គែមកោងនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ។

ក្រៅពីពណ៌ខ្មៅដែលបង្ហាញនៅលើស្មាតហ្វូននេះ ក៏មានពណ៌បៃតងផងដែរ។ ស្មាតហ្វូន realme GT Neo 6 SE នេះនឹងមានបន្ទះឈីប Snapdragon 7+ Gen 3 ដែលមាន Cortex-X4 prime core រត់ជាមួយនឹងល្បឿន 2.8 GHz និងមាន 4 Cores ទៀតជា Cortex-A720 performance cores រត់បានល្បឿន 2.6GHz និង 3x គ្រាប់ទៀតជាប្រភេទ Cortex-A520 efficiency cores រត់បានល្បឿន 1.9 GHz។ សម្រាប់ GPU នៅលើស្មាតហ្វូននេះគឺ Adreno 732។

ក្រុមហ៊ុន realme បានអះអាងថា បន្ទះឈីបថ្មីនេះ គឺមានសមត្ថភាពខ្លាំងក្លា និងការពង្រឹងទៅលើប្រសិទ្ធិភាពកាន់តែប្រសើរបើធៀបទៅនឹងម៉ូឌែលជំនាន់មុននេះ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន GT Neo6 SE នេះក៏មានការប្រើប្រាស់នូវបបន្ទះអេក្រង់ BOE ដែលមានការផ្តល់នូវមុខងារពិសេសៗជាច្រើន។ អេក្រង់នេះ គឺមាន local peak brightness ពន្លឺ 6000nits និងglobal maximum brightness កម្រិតពន្លឺខ្ពស់បំផុតដល់ទៅ 1600nits។ បន្ថែមពីនេះ នៅលើអេក្រង់នេះ ក៏មានបច្ចេកវិទ្យា 8T LTPO technology, BOE S1 luminescent materials, 0.5-120Hz adaptive refresh rate, Pro-XDR display, 1.5K resolution, 100% DCI-P3 color gamut និង 94.2% screen-to-body ratio ផងដែរ៕
