ស្វែងរកពួកយើង:

ការឌីស្សាញរូបរាង និងពណ៌ Xiaomi CIVI 4 Pro ត្រូវបានទម្លាយមុនថ្ងៃសម្ពោធជាផ្លូវការ 21 មីនានេះ

ដោយ

Koun Jab Luffy

19 មីនា 2024 05:11 ល្ងាច

អាន 2 នាទី

Article image
មុននេះ ក្រុមហ៊ុន Xiaomi បានចេញមកបញ្ជាក់ច្បាស់ហើយថា ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល CIVI 4 Pro នឹងមានការប្រកាសចេញជាផ្លូវការនៅលើទីផ្សារនាថ្ងៃទី 21 ខែមីនខាងមុខនេះហើយ។ ស្មាតហ្វូននេះនឹងមានការ បំពាក់មកជាមួយនូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8s Gen 3 SoC ដែលជាឈីបមានសមត្ថភាពខ្ពស់ត្រូវបាន គេហៅថា 2024 flagship killers ថែមទៀតផង។
នៅថ្ងៃមុនការសម្ពោធជាផ្លូវការនោះ ស្មាតហ្វូន CIVI 4 Pro ត្រូវ បានគេទម្លាយចេញនូវរូបភាពគំនូសបព្រាងផ្លូវការហើយ ដោយថែមទាំងមានការបញ្ជាក់នូវ ជម្រើសពណ៌សម្រាប់ ស្មាតហ្វូននេះថែមទៀតផង។
Article image
ផ្អែកលើការបែកធ្លាយនៅថ្ងៃនេះ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Weibo របស់ ក្រុមហ៊ុន Xiaomi បាន បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី CIVI 4 Pro នឹងមានជម្រើស 3 ពណ៌ រួមមានដូចជា Spring Field Green, Soft Mist Pink និង Breeze Blue។ អ្នកទម្លាយរូបនេះ បន្តថា ស្មាតហ្វូននេះ ក៏នឹងមានជម្រើសពណ៌ខ្មៅផងដែរ។នៅក្នុងចំណោមពណ៌ទាំងអស់នេះ គឺមានពណ៌ Spring Field Green នឹងមានការឌីស្សាញប្លែកពីគេ ដោយមាន ឆ្នូត ហើយនិងអាចប្រែពណ៌ថែមទៀត។ ពណ៌ “colorful gilding” មើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែន ទែន។ សម្រាប់ Spring Field Green ក៏នឹងមានការឌីស្សាញមើលទៅដូចជាស្បែក vegan leather ផងដែរ។
Article image
សូមជំរាបថា កន្លងមកមានវីដេអូមួយទម្លាយថា CIVI Pro 4 នឹងមានការឌីស្សាញរន្ធអេក្រង់សម្រាប់កាមេរ៉ាមុខ មានរាង pill-shaped នៅចំកណ្តាលអេក្រង់។ អេក្រង់នេះមានគែមស្តើង និងមានកញ្ចក់រាបស្មើរ។ សម្រាប់ ប្រព័ន្ធកាមេរ៉ាវិញ គឺមានការតម្លើងដោយប្រព័ន្ធកាមេរ៉ារបស់ Leica។ CIVI 4 Pro នឹងមានអេក្រង់ទំហំ 6.55-អ៊ីងបង្ហាញចេញបានទំហំ 2400×1080 OLED ល្បឿន 120Hz refresh rate និងមានកម្រិតឆ្លើយតបអេក្រង់ 240Hz touch sampling rate។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវ បន្ទះឈីប Snapdragon 8s Gen 3 ល្បឿន 3.0GHz។
ការឌីស្សាញរូបរាង និងពណ៌ Xiaomi CIVI 4 Pro ត្រូវបានទម្លាយមុនថ្ងៃសម្ពោធជាផ្លូវការ 21 មីនានេះ