ស្វែងរកពួកយើង:

ការឌីស្សាញរូបរាង និងលក្ខណៈសម្បត្តិទូទៅលើនៅលើ Galaxy A35 ត្រូវបានបញ្ជាក់ច្បាស់នៅលើបញ្ជី Google ហើយ!

ដោយ

Koun Jab Luffy

17 កុម្ភៈ 2024 09:02 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ស្ថាប័ន Google Play Console បានចេញមកបញ្ជាក់ពីការឌីស្សាញទៅលើរូបរាង និងលក្ខណៈសម្បត្តិទូទៅដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មី Galaxy A35 ហើយ។ រូបភាពថ្មីនេះ គឺមានការបង្ហាញច្បាស់ពីប៊ូតុង Key Island, និងម៉ូឌុលកាមេរ៉ា រួមនិងការអេក្រង់រាបស្មើរ ក៏ដូចជាបច្ចេកវិទ្យាអេក្រង់ Infinity-O display ជាដើម។ អ្វីដែលគេមើលឃើញថា ជារឿងថ្មីសម្រាប់ស្មាតហ្វូន Galaxy A35 នេះ គឺខ្នងក្រោយនៃស្មាតហ្វូននេះ គឺមានការឌីស្សាញជាមួយនិងជម្រើស 2 ពណ៌តែម្តង។
ជាមួយការឌីស្សាញខ្នងក្រោយដែលមានពីរពណ៌ Dual-tone នេះ គឺមិនទាន់មានការបង្ហាញរូបភាពស្មាតហ្វូន Galaxy A35 នេះដោយស្ថាប័ន RRA នៅឡើយទេ ប៉ុន្តែរូបភាពថ្មីនេះ មើលទៅ គឺដូចគ្នាជាមួយនិងរូបភាពដែលបាន បែកធ្លាយកន្លងមកអញ្ចឹង។ រូបភាពថ្មីនេះត្រូវបានចែកចាយដោយ Google Play Console តាមរយៈ MySmartPrice ដោយមានការបញ្ជាក់ពីការឌីស្សាញខ្នងក្រោយ Dual-tone បែប prismatic pattern ដូចមុនដែរ ប៉ុន្តែឆ្នាំនេះ ក្រុមហ៊ុន Samsung អាចនឹងមានការឌីស្សាញបន្ថែមនូវភាពរលោងកាន់តែល្អថែមទៀតទៅលើស្មាតហ្វូន Galaxy A35។
Article image
ក្រៅពីរូបរាង នៅលើបញ្ជី Google Play Console ក៏មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Galaxy A35 នេះ គឺមានរ៉េមទំហំ 8GB (5.6GB – 5.7GB available) និងដំណើរការនៅលើបន្ទះឈីប Exynos 1380 ហើយនិងមានអេក្រង់បង្ហាញចេញបានទំហំ 2340x1080px ក៏ដូចជាពន្លឺអេក្រង់ 450PPI។ នៅលើទិន្នន័យបានបញ្ជាក់ទៀតថា Galaxy A35 រត់នៅលើ Android 14 ចេញពីប្រអប់តែម្តង។ A35 នឹងមានការប្រើប្រាស់នូវស្បែកមុខកម្មវិធី One UI 6.0។
ការឌីស្សាញរូបរាង និងលក្ខណៈសម្បត្តិទូទៅលើនៅលើ Galaxy A35 ត្រូវបានបញ្ជាក់ច្បាស់នៅលើបញ្ជី Google ហើយ!