
ថ្មីៗនេះ ក្រុមហ៊ុន vivo បានជូនដំណឹងថា កំពូលស្មាតហ្វូនជំនាន់ថ្មី vivo X300 series នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 13 ខែតុលាខាងមុខនេះហើយ។ ថ្ងៃនេះ នៅមុនការប្រកាសចេញជាផ្លូវការណ៌ចូលមកដល់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ទើបតែបញ្ចេញនូវរូបភាពផ្លូវការដែលមានការបញ្ជាក់ជាផ្លូវការនូវការឌីស្សាញ និងពណ៌របស់ស្មាតហ្វូនជំនាន់ថ្មី vivo X300 និង X300 Pro ហើយ។
បើតាមការបញ្ជាក់ចេញពីក្រុមហ៊ុន vivo បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី vivo X300 Pro នឹងមាន 4 ពណ៌រួមមានដូចជាពណ៌ Wilderness Brown, Simple White, Free Blue និង Pure Black ហើយស្មាតហ្វូនថ្មីៗទាំងនេះ នឹងមានខ្នកក្រោយឌីស្សាញពីកញ្ចក់ ដែលផ្តល់នូវភាពងាយស្រួលជាងមុនសម្រាប់ការកាន់ក្នុងការប្រើប្រាស់។ ស្មាតហ្វូនជំនាន់ថ្មី X300 Pro នេះមានកម្រាស់ 7.99mm និងអេក្រង់ទំហំ 6.78 អ៊ីង ជាមួយនឹងគែមធ្វើពីលោហធាតុ។

សម្រាប់ស្មាតហ្វូនជំនាន់ថ្មី vivo X300 វិញ គឺមានអេក្រង់ទំហំ 6.31 អ៊ីង និងមានកម្រាស់ 7.95mm ហើយនិងមានពណ៌ Lucky Color, Cozy Purple, Free Blue និង Pure Black ហើយខ្នងក្រោយរបស់ស្មាតហ្វូននេះក៏មានការឌីស្សាញចេញពី កញ្ចក់ និងមានគែមធ្វើពីលោហធាតុដូចគ្នា។
ស្មាតហ្វូន vivo X300 និង vivo X300 Pro នេះ ទ្រទ្រង់នូវសិនស័រកាមេរ៉ា Telephoto Extender 2.35x ដែលគាំទ្រដោយ Zeiss ដែលដូចទៅនឹងការប្រើប្រាស់នៅលើស្មាតហ្វូន vivo X200 Ultra អញ្ចឹង។ សម្រាប់ Add-on នេះ គឺមានការប្រើប្រាស់នូវ Kepler optical structure ទ្រទ្រង់ជាមួយនឹង Glass Elements កម្រិត 13 ប្រើប្រាស់នូវកែវឡែន 00mm equivalent focal length កម្រិត f/2.3 aperture ដែលអាចថតរូបភាពបានច្បាស់ក្នុងការប្រើប្រាស់។

និយាយពីកាមេរ៉ាគោលនៅលើស្មាតហ្វូន vivo X300 នេះ ប្រើប្រាស់នូវសិនស័រទំហំ 200MP Zeiss និងអមមកជាមួយនឹង កាមេរ៉ា 50MP Telephoto module ខណៈពេលដែលស្មាតហ្វូន vivov X300 Pro គឺមានសិនស័រទំហំ 200MP Zeiss APO Telephoto ទ្រទ្រង់ដោយសិនស័រ Sony LYT-828 ប្រើប្រាស់នូវឡែន 85mm និងមួយទៀតមានទំហំ 50MP កម្រិត f/1.57 aperture និងមានទំហំ 1/1.28 អ៊ីង។ ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9500 ហើយក៏មានភ្ជាប់មកជាមួយនឹងបន្ទះឈីប vivo’s V3+ Imaging Processor និងស្បែក OriginOS 6៕
