
នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមបញ្ចេញនូវការឌីស្សាញរូបរាងរបស់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Xiaomi 15 និង Xiaomi 15 Pro នៅលើអនឡាញហើយ។ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺជាម៉ូដែលដំបូងគេបំផុតនៅលើពិភពលោក ដែលនឹងត្រូវដាក់អោយដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite ផងដែរ។ ស្មាតហ្វូនមានការឌីស្សាញកាន់តែប្រណិត ដោយម៉ូដែលស្តង់ដារ Xiaomi 15 មានអេក្រង់រាបស្មើរ និងម៉ូដែលXiaomi 15 Pro មានកញ្ចក់អេក្រង់គែមកោងទាំងខាងមុខ និងខាងក្រោយ។
តាមរយៈនៃការបញ្ចេញនូវរូបភាពស្មាតហ្វូនទាំងពីរនេះ គឺមានការឌីស្សាញគែមជុំវិញ ហើយនិងខ្នងក្រោយមានសភាពរាបស្មើរ ដែលមើលទៅពិតជាមានភាពទាក់ភ្នែកខ្លាំងមែនទែន។ ជាមួយគ្នានេះនៅលើស្មាតហ្វូនទាំងពីរក៏មានការឌីស្សាញស៊ុមលោហៈផងដែរ។ ចំណុចមួយដែកមានការចាប់អារម្មណ៌ ដែលមានការផ្លាស់ប្តូរនៅលើស្មាតហ្វូននេះ គឺទៅលើម៉ូឌុលកាមេរ៉ា ដោយការឌីស្សាញថ្មីនេះ គឺមានការបន្ស៊ីគ្នាយ៉ាងស្រស់ស្អាតជាមួយនិងតួស្មាតហ្វូន។

សម្រាប់ការឌីស្សាញថ្មីនេះត្រូវបានគេមើលឃើញថា គឺមិនត្រឹមតែបង្កើននូវសោភណ្ឌភាពរបស់ស្មាតហ្វូនថ្មីនេះនោះទេ គឺថែមទាំងធ្វើមអោយស្មាតហ្វូននេះមានភាពស្អាតប្រណិត មិនជាប់ធូលី ជាពិសេសគឺផ្តល់នូវភាពងាយស្រួលនៅក្នុងការកាន់នៅក្នុងដៃ។ ស្មាតហ្វូនទាំងពីរនេះ នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite។ វត្តមានរបស់ Xiaomi 15 Series ក៏នឹងមានការប្រកាសចេញនូវស្បែកមុខកម្មវិធីថ្មី HyperOS 2.0 ដែលផ្អែកលើ Android 15 ផងដែរ។
គួរបញ្ជាក់ថា Xiaomi 15 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយដែលត្រូវបានគេទម្លាយមុននេះថា នឹងមានការឌីស្សាញរូបរាងដូចជា compact design មានអេក្រង់រាបស្មើរ ទំហំ 6.36-អ៊ីង AMOLED display ខណៈដែលម៉ូដែល Pro គឺនឹងមនអេក្រង់ទំហំធំដល់ទៅ 6.78-អ៊ីង ជាប្រភេទអេក្រង់គែមកោង រត់បានល្បឿន 120Hz ហើយថែមទាំងមានការតម្លើងនូវមុខងារ Dolby Vision ទៀតផង។

បន្ថែមពីនេះនៅលើស្មាតហ្វូនជំនាន់ថ្មី ក៏នៅតែបន្តសហការគ្នាជាមួយនិង Leica ដដែល។ សម្រាប់ម៉ូដែល Xiaomi 15 Pro គឺនឹងមានកាមេរ៉ាចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel និងគ្រាប់ទីពីរជាឡែន 5x optical zoom telephoto lens ហើយនិងទីបីជាឡែន ultra-wide sensor។ ស្មាតហ្វូនទាំងពីរនេះ ត្រូវបានគេរំពឹងថា នឹងមានការពង្រឹងទៅលើបច្ចេកវិទ្យាថ្មខ្លាំងជាមុន គឺមានទំហំ 5,000mAh ហើយនិងមានការទ្រទ្រងនូវបច្ចេកវិទ្យាសាកល្បឿនលឿន fast wired ហើយនិង wireless charging ទៀតផង។ ស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យា IP68 ផងដែរ។
