ស្វែងរកពួកយើង:

ការឌីស្សាញស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei Mate XT ត្រូវបានគេទម្លាយចេញមុនការប្រកាសជាផ្លូវការណ៌

ដោយ

Koun Jab Luffy

08 កញ្ញា 2024 02:02 រសៀល

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Huawei ត្រូវបានគេឃើញថា បានប្រកាសដាក់អោយមានការ Pre-Order ទៅលើស្មាតអេក្រង់បត់បាន 3 តង់របស់ខ្លួនហើយ ដែលនេះគឺជាសមិទ្ធិផលដំបូងគេបំផុតក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូននៅលើពិភពលោក។ ខណៈពេលដែលការសម្ពោធជាផ្លូវការណ៌នៅមិនទាន់មានការបញ្ជាក់ច្បាស់នោះ នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានបញ្ចេញនូវការឌីស្សាញ Huawei Mate XT tri-fold នេះហើយ។
រូបភាពដែលបានចែកយចានៅពេលនេះ គឺមានការបញ្ជាក់ពីការឌីស្សាញខ្នងក្រោយស្មាតហ្វូន Huawei Mate XT នេះបានកាន់ច្បាស់។ ស្មាតហ្វូននេះត្រូវបានគេនិយាយថា គឺជាស្មាតហ្វូនអេក្រង់បត់ម៉ូដែលពិសេសជាងគេមិនធ្លាប់មាននោះទេ។ ទាក់ទងជាមួយនិងស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei Mate XT នេះដែរ ថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏បានបញ្ចេញនូវវីដេអូខ្លីមួយដែលបង្ហាញជាមួយនិងតារាចំរៀង និងជាតារាភាពយន្តដ៏ល្បីរបស់ហុងកុង លោក Andy Lau ផងដែរ។ នៅក្នុងវីដេអូនោះ មានការបង្ហាញយ៉ាងច្បាស់ពីម៉ូឌុលកាមេរ៉ាផុសឡើងរបស់ស្មាតហ្វូនអេក្រង់បត់បាន Huawei Mate XT។
នៅថ្ងៃនេះ ក្រុមហ៊ុននេះ បានបង្ហាញជាថ្មីរបស់ស្មាតហ្វូន Huawei Mate XT នេះថែមទៀតហើយ ដោយលើកនេះ មានការបង្ហាញនូវជ្រុង និងខ្នងក្រោយស្មាតហ្វូននេះបានកាន់តែច្បាស់ ខណៈដែលការប្រកាសចេញនៅមិនទាន់ចូលមកដល់នោះទេ។
Article image
រូបភាពខាងលើរបស់ Mate XT Ultimate Design នេះ គឺមានបង្ហាញរូបរាងពាក់កណ្តាលរបស់ស្មាតហ្វូននេះ ជាមួយនិងការបត់រាងជាអក្សរ Z។ ស្មាតហ្វូននេះមានការឌីស្សាញជាមួយទម្រង់បត់ចូល ហើយនិងបត់ចេញ ហើយខ្នងក្រោយនៃស្មាតហ្វូននេះ គឺមានការឌីស្សាញចេញពីស្បែក។ សម្រាប់កាមេរ៉ាក្រោយវិញ គឺមាន 4 គ្រាប់ និងមាន LED Flash មួយគ្រាប់នៅចំកណ្តាលនៃកាមេរ៉ាទាំង 4។ នៅក្នុងម៉ូឌុលកាមេរ៉ានោះ ក៏មានការបញ្ជាក់ពីការប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ា XMAGE branding ផងដែរ។
ការឌីស្សាញស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei Mate XT ត្រូវបានគេទម្លាយចេញមុនការប្រកាសជាផ្លូវការណ៌