ស្វែងរកពួកយើង:

ការឌីស្សាញស្មាតហ្វូន និងពណ៌របស់ Red Magic 9 Pro ត្រូវបានគេបញ្ចេញតាមគំនូសព្រាង Official Renders

ដោយ

Koun Jab Luffy

15 វិច្ឆិកា 2023 04:16 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Nubia បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ប្រណិត Red Magic 9 Series នៅក្នុងពេលឆាប់ៗនេះ។ ខណៈដែលការប្រកាសចេញនាពេលកន្លងមកទម្លាយថា ស្មាតហ្វូននេះ នឹងមានវត្តមានៅខែក្រោយនេះ នៅថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនសម្រាប់លេងហ្គេមដ៏ធំរបស់ប្រទេសចិនមួយនេះ បានចែកចាយនូវគំនូសព្រាង Official Renders ទៅលើស្មាតហ្វូនជំនាន់ថ្មី Red Magic 9 Pro ហើយ។
បើតាមការប្រភពខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Red Magic 9 series នឹងមានការសម្ពោធជាផ្លូវការនៅថ្ងៃទី 23 ខែវិច្ឆិកាខាងមុខនេះហើយ។ នៅមុនការបង្ហាញវត្តមាននោះ ពេលនេះ ក្រុមហ៊ុន Nubia ក៏បានចែកចាយនូវរូបភាពថ្មីៗមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះ នៅលើបណ្តាញសង្គម official Weibo account របស់ក្រុមហ៊ុននេះហើយ។ បើតាមការបង្ហាញនៅលើការបង្ហោះនេះ បញ្ជាក់ថា Red Magic 9 Pro នឹងមានជម្រើស 3 ពណ៌ ដែលរួមទាំង Deuterium Transparent Silver Wings និង Deuterium Transparent Dark Night ហើយនិង Dark Night Knight។
Article image
សម្រាប់ជម្រើសពណ៌ Deuterium Transparent Silver Wings និង Deuterium Transparent Dark Night គឺនឹងមានការបំពាក់ខ្នងក្រោយពីកញ្ចក់ថ្លា ដែលអាចមើលឃើញនូវរូបភាពខាងក្នុង ក៏ដូចជាដំណើរការរបស់ស្មាតហ្វូននេះថែមទៀតផង។ សម្រាប់អេក្រង់ខាងមុខរបស់ស្មាតហ្វូននេះ គឺនៅបន្តប្រើប្រាស់នូវបទពិសោធន៌ដូចមុនៗដែរ ដោយមានការប្រើបន្ទះអេក្រង់លាតពេក ហើយនិងមានការបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់។ ថ្មីៗនេះ ក្រុមហ៊ុននេះក៏ទើបតែបញ្ចេញនូវគំរូរូបភាពរបស់ស្មាតហ្វូននេះ ជាមួយខ្នងក្រោយរាបស្មើរ គ្មានម៉ូឌុលកាមេរ៉ាផុសចេញពីតួរនោះទេ។
Article image
Red Magic 9 Pro ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 SoC ហើយនិងមានកាមេរ៉ាគោលទំហំ 50-Megapixel Samsung GN5 ដែលមានមុខងារទប់លំនឹង OIS (Optical Image Stabilization) និងមួយគ្រាប់ទៀតទំហំ 50-megapixel Samsung JN1 ជាឡែន ultra wide angle lens។
ការឌីស្សាញស្មាតហ្វូន និងពណ៌របស់ Red Magic 9 Pro ត្រូវបានគេបញ្ចេញតាមគំនូសព្រាង Official Renders