ស្វែងរកពួកយើង:

ការឌីស្សាញស្មាតហ្វូន vivo Y300 ត្រូវបានទម្លាយចេញខណៈដែលការប្រកាសនឹងធ្វើឡើងនៅថ្ងៃទី 21 ខែវិច្ឆិកានេះ

ដោយ

Koun Jab Luffy

19 វិច្ឆិកា 2024 08:02 ព្រឹក

អាន 2 នាទី

Article image
កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា បានធ្វើការប្រកាសចេញនូវស្មាតហ្វូនស៊េរិថ្មីរបស់ខ្លួនម៉ូដែល Y300 Pro នៅលើទីផ្សារ ហើយរយៈពេលមួយខែបន្ទាប់ គឺនៅខែតុលាកន្លងទៅនេះ ក្រុមហ៊ុននេះ ក៏បានបន្តបង្ហាញចេញនូវវត្តមានស្មាតហ្វូនថ្មីមួយទៀតមានឈ្មោះថា Y300 Plus។ នៅថ្ងៃនេះ យោងតាមការប្រកាសថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុន vivo នឹងមានការសម្ពោធជាផ្លូវការណ៌ម៉ូដែលស្តង់ដារថ្មីមួយទៀតរបស់ស្មាតហ្វូននេះនៅលើទីផ្សារប្រទេសឥណ្ឌានាថ្ងៃទី 21 ខែវិច្ឆិកានេះថែមទៀតហើយ។
បើតាមការទម្លាយរបស់ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសឥណ្ឌា គឺមានការបង្ហាញចេញនូវការឌីស្សាញរូបរាង ក៏ដូចជាពណ៌ ដែលនឹងមាននៅលើស្មាតហ្វូនស៊េរីថ្មី vivo នេះហើយ។ បើមើលទៅលើរូបរាងរបស់ vivo Y300 ត្រូវបាននិយាយថា នេះគឺជាម៉ូដែលស្មាតហ្វូន vivo V40 Lite ដែលដាក់លក់បនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីកាលពីខែកញ្ញាកន្លងទៅនេះ។ ប្រសិននេះគឺជាការពិតនោះ vivo Y300 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 4 Gen 2 SoC, រ៉េមទំហំ 12GB និងអ្គចងចាំទំហំ 512GB ហើយនិងមានការទ្រទ្រង់នូវ Android 14 ផ្អែកលើ Funtouch OS 14 ចេញពីប្រអប់តែម្តង។
Article image
ស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំ 6.67 អ៊ីង FullHD+ ល្បឿន 120Hz AMOLED screen ដែលថែមទាំងមានការគាំទ្រជាមួយនូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។ សម្រាប់ថាមពលថ្ម គឺអាចនឹងមានថ្មទំហំ 5,000 mAh និងមានកម្លាំងសាក 80W charging support។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ultrawide ខណៈដែលកាមេរ៉ាសែលហ្វីមានទំហំ 32MP ហើយថែមទាំងមានបច្ចេកវិទ្យាការពារទឹក IP64 rating រួមនិង stereo speakers ផងដែរ។
ការឌីស្សាញស្មាតហ្វូន vivo Y300 ត្រូវបានទម្លាយចេញខណៈដែលការប្រកាសនឹងធ្វើឡើងនៅថ្ងៃទី 21 ខែវិច្ឆិកានេះ