ស្វែងរកពួកយើង:

ការឌីស្សាញ និងពណ៌របស់ vivo S19 និង S19 Pro ត្រូវគេទម្លាយមុនការប្រកាសជាផ្លូវការនៅថ្ងៃទី 30 ខែឧសភា

ដោយ

Koun Jab Luffy

24 ឧសភា 2024 11:56 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីខែធ្នូ ឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន vivo បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីមួយចំនួនរួមមានដូចជា Vivo S18e, Vivo S18 និង Vivo S18 Pro នៅក្នុងប្រទេសចិន។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Vivo នឹងមានការបង្ហាញចេញនូវស្មាតហ្វូន Vivo S19 series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ននៅក្នុងប្រទេសចិន នាថ្ងៃទី 30 ខែឧសភាខាងមុខនេះ ហើយនៅក្នុងព្រឹត្តិការណ៌នេះ ក៏មានវត្តមានរបស់ស្មាតវ៉ច Vivo Watch GT ក៏នឹងបង្ហាញវត្តមាននៅក្នុងនោះដែរ។ សូមជំរាបថា ក្រុមហ៊ុននេះ តែងទែបញ្ចេញនូវស្មាតហ្វូនម៉ូដេលថ្មីរបស់ខ្លួនត្រកូល S-series ជាធម្មតារៀងរាល់ 6 ខែម្តង។
ដូចអ្វីដែលអាចមើលឃើញនៅក្នុងរូបភាពនេះ ស្មាតហ្វូន Vivo S19 series នេះមានការឌីស្សាញប្លែកទៅលើកាមេរ៉ា បើប្រៀបធៀបជាមួយនឹងស្មាតហ្វូន S18 ដែលបង្ហាញវត្តមាននាពេលកន្លងមក។ ស្មាតហ្វូន vivo S19 នឹងមានជម្រើសពណ៌ Smoke Green, Peach Blossom និង  Pine Smoke ខណៈពេលដែលស្មាតហ្វូន vivo S19 Pro គឺមានពណ៌ Misty Green, Mountains Green និង Shadow Gray។ ពេលនេះ ស្មាតហ្វូនទាំងពីរនេះ បានចាប់ផ្តើមក្នុងការទទួលកក់ទិញនៅក្នុងប្រទេសចិនផងដែរ។
Article image
ស្មាតហ្វូន Vivo S19 នឹងមានការបំពាក់នូវអេក្រង់រាបស្មើរដែលមានទំហំ 6.78-អ៊ីង OLED display គាំទ្រជាមួយនឹងកម្រិតល្បឿនរត់បាន 120Hz refresh rate ហើយនិងមានគែមធ្វើពីប្លាស្ទិក។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើមានបន្ទះឈីប Snapdragon 7 Gen 3។ ស្មាតហ្វូននេះមានច្រើនទំហំ រួមមានដូចជាទំហំ 12GB-256GB, 12GB-512GB, 16GB-256GB និង 16GB-512GB។ នៅលើស្មាតហ្វូននេះ មានថាមពលថ្មទំហំ  6,000mAh ទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging ។
ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 50-megapixel Samsung JN1 sensor គាំទ្រជាមួយនឹងមុខងារ autofocus ខណៈពេលដែលកាមេរ៉ាខាងក្រោយមានទំហំ 50-Megapixel Samsung GNJ sensor និងមួយគ្រាប់ទៀតមានទំហំ 8-Megapixel ultrawide។ នៅលើស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនូវប្រព័ន្ធប្រតិបត្តិការ  Android 14 ផ្អែកជាមួយនឹង  Vivo’s OriginOS 4។
Article image
សម្រាប់ស្មាតហ្វូន Vivo S19 Pro នេះវិញ គឺមានអេក្រង់គែមកោង និងមានទំហំ  6.78-អ៊ីង OLED display និងរត់បានជាមួយនឹងល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Dimensity 9200+។ ដូចគ្នាទៅនឹងស្មាតហ្វូន vivo S19 អញ្ចឹងដែរ ដោយនៅលើម៉ូដែលថ្មីនេះ ក៏មានការប្រើប្រាស់នូវច្រើនទំហំដូចគ្នា គឺមានដូចជា ទំហំ 12GB-256GB, 12GB-512GB , 16GB-256GB និងទំហំ 16GB-512GB។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ  5,500mAh ជាមួយនឹង 80W fast charging ។
និយាយពីកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះវិញ គឺមានទំហំ 50-Megapixel Samsung JN1 sensor គាំទ្រជាមួយនឹងមុខងារ autofocus ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ មានទំហំ 50-Megapixel Sony IMX921 sensor ជាមួយនឹងមុខងារ optical image stabilization (OIS) គ្រាប់ទីពីរមានទំហំ 8-megapixel ultrawide lens និងមួយគ្រាប់ទៀតមានទំហំ 50-Megapixel IMX816 sensor ជាមួយនឹង 2x telephoto និង50x digital zoom ផងដែរ។  ស្មាតហ្វូន S19 Pro នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកជាមួយនឹងមុខងារ OriginOS 4។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50-Megapixel អាចថត portrait zoom ហើយនិងមាន soft halo lighting ផងដែរ។
Article image
អ្វីដែលពិសេសនោះ នៅលើស្មាតហ្វូននេះ ថែមទាំងមានមុខងារការពារទឹក និងធូលីកម្រិត IP69-level water resistance រួមនិង eSIM ថែមទៀតផង។ បន្ថែមពីនេះ ការបែកធ្លាយពេលនេះ ក៏មានរូបភាពបង្ហាញអំពីការឌីស្សាញរូបរាងរបស់ស្មាតវ៉ច Vivo Watch GT ប៉ុន្តែលក្ខណៈសម្បត្តិរបស់វានៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតវ៉ចដំបូងបំផុតរបស់ក្រុមហ៊ុន Vivo នេះនឹងមានអេក្រង់រាងការ៉េផងដែរ៕