
vivo Pad 2 គឺជាថេប្លេតជំនាន់ថ្មីមួយ ដែលថ្មីៗនេះ ត្រូវបានក្រុមហ៊ុនបង្ហាញចេញនៅក្នុងព្រឹត្តិការណ៌ Boao Forum 2023 ដែលបានរៀបចំកាលពីពេលថ្មីៗនេះ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីចំនួន 2 ម៉ូដែលទៀតគឺ vivo X Fold 2 និង vivo X Flip។ បើតាមការទម្លាយថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ផលិតផលថ្មីៗទាំងនេះ ប្រហែលជានឹងបង្ហាញខ្លួននៅប្រទេសចិនថ្ងៃទី 20 ខែមេសាខាងមុខនេះហើយ។ នៅពេលនេះ អ្នកទម្លាយ Ishan Agarwal បានចាប់ដៃគ្នាជាមួយគេហទំព័រ 91mobiles ទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ vivo Pad 2 ហើយ ដោយការបែកធ្លាយនេះ ក៏បានបញ្ចេញនូវជម្រើស 3 ពណ៌របស់ថេប្លេតនេះផងដែរ។
បើមើលទៅលើថេប្លេត vivo Pad 2 បានបង្ហាញថា ថេប្លេតនេះ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ាដែលមានរាងមូល មានញាត់នូវកាមេរ៉ា 2 គ្រាប់ និង LED flash មួយគ្រាប់។ ថេប្លេតនេះ មាន 3 ពណ៌គឺមានពណ៌ប្រផេះ និងខៀវ ហើយនិងស្វាយ។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ថេប្លេតនេះ គឺមានអេក្រង់ធំជាងថេប្លេតជំនាន់មុន vivo Pad ហើយនិងមានទទឹងធំជាងមុនផងដែរ។ ជាមួយនិងវត្តមានរបស់ថេប្លេតនេះ vivo ក៏នឹងមានការផ្លាស់ប្តូរទីតាំង logo សម្រាប់ថេប្លេតនេះផងដែរ។

បើតាមរបាយការណ៌កន្លងមក បានបញ្ជាក់ថា vivo Pad 2 នឹងមានអេក្រង់ទំហំ 12.1-អ៊ីងប្រភេទ LCD panel បង្ហាញចេញបានកម្រិត 2.8K និងមានល្បឿន 144Hz refresh rate។ ថេប្លេតនេះ ដំណើរការនៅលើបន្ទះឈីប Dimensity 9000 ននិងមានថ្មទំហំ 10,000mAh គាំទ្រដោយកម្លាំងសាក 44W fast charging។ vivo Pad 2 នឹងរ៉េមទំហំ 8GB និង 12GB ប្រភេទLPDDR5 RAM និងអង្គចងចាំទំហំ 128GB-256GB និង 512GB UFS 3.1។ សម្រាប់ Software វិញ ថេប្លេតនេះ នឹងមានការបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 13 OS ផ្អែកនៅលើ OriginOS 3។

vivo Pad 2 នឹងមានកាមេរ៉ាមុខទំហំ 8-Megapixel ហើយនិងមានកាមេរ៉ាក្រោយទំហំ 13-Megapixel + 2-Megapixel (macro)។ នៅលើថប្លេតនេះក៏មានការតម្លើងនូវមុខងារ NFC និង Bluetooth 5.3 ផងដែរ។ ថេប្លេតនេះ គឺមានទំហំ 266 x 191.6 x 6.6mm និងមានទម្ងន់ 580 grams។
