ស្វែងរកពួកយើង:

ការឌីស្សាញ Galaxy Z Fold 6 (Special Edition) ត្រូវបានគេទម្លាយថា មានកម្រ៉ាស់់ស្តើងជាងមុន

ដោយ

Koun Jab Luffy

16 តុលា 2024 08:24 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold 6 រួចមក នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បាននឹងកំពុងតែធ្វើការនៅលើ version ថ្មីនៃស្មាតហ្វូនបត់បាននេះថែមទៀតហើយ ដោយម៉ូដែលចុងក្រោយបំផុតនេះ ត្រូវបានគេបញ្ជាក់ថា មានឈ្មោះថា Galaxy Z Fold 6 (Special Edition)។ កាលពីពេលមុននេះ ស្មាតហ្វូនអេក្រង់បត់បាននេះ ត្រូវបានគេទម្លាយថា គឺនឹងមានរូបរាងឌីស្សាញស្តើងជាងស្មាតហ្វូន Galaxy Z Fold 6 ។
នៅពេលនេះ បើតាមអ្នកទម្លាយ Evan Blass បានចែករំលែករូបភាព Renders របស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការបំពាក់នូវ Camera Island យ៉ាងស្រស់ស្អាតបំផុត។ តាមរយៈរូបភាពគំនូសព្រាង renders ជាច្រើន បានអោយដឹងថា ស្មាតហ្វូន Z Fold 6 (Special Edition) នេះ គឺនឹងមានបំពាក់នូវ  camera island ជាទម្រង់ចតុកោណកែងដែលមានការផ្លាស់ប្តូរពីការឌីស្សាញ pill-shaped ដែលមាននៅលើម៉ូដែលមុន។
ដូច្នេះប្រសិនបើនេះ គឺជាការពិតនោះ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការ upgrade ច្រើនទៅលើផ្នែក hardware។ ទាក់ទងនឹងរូបភាពនេះ បើមើលទៅលើចំហៀងនៃគែមរបស់ស្មាតហ្វូននេះ គឺមានភាពស្តើងជាងមុនបើធៀបជាមួយនឹងស្មាតហ្វូន Galaxy Z Fold 6។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានពណ៌ Rose Gold ថែមទៀតផង។
គួរបញ្ជាក់ថា តាមការបែកធ្លាយមុននេះ ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានកម្រាស់ 10mm នៅពេលដែលបត់ និងកម្រាស់ 4.9mm នៅពេលដែលបើក ប្រៀបធៀបជាមួយនឹងស្មាតហ្វូន Z Fold 6 គឺមានកម្រាស់ 12.1mm (នៅពេលដែលបិទ) និងកម្រាស់ 5.6mm នៅពេលដែលបើក។ បើមើលទៅលើអេក្រង់របស់ស្មាតហ្វូននេះវិញ គឺមានអេក្រង់ខាងក្នុងទំហំ 8 អ៊ីង និងអេក្រង់ាងក្រៅទំហំ 6.5 អ៊ីង។
Article image
ថ្មីៗនេះ ក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌា ក៏បានដាក់ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេសនេះ នៅលើវេបសាយផ្លូវការរបស់ខ្លួនផងដែរ ដោយក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានរ៉េមទំហំ 12GB ហើយនិងម៉េមូរីទំហំ 256GB/512GB/1TB។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុននេះ នៅមិនទាន់បញ្ជាក់លកម្អិតអំពីតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ។ ស្មាតហ្វូននេះ មានដាក់អោយធ្វើការ pre-order ហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអាចនឹងធ្វើការនាំចេញនៅថ្ងៃទី 25 ខែតុលាខាងមុខនេះទៀតផង៕
ការឌីស្សាញ Galaxy Z Fold 6 (Special Edition) ត្រូវបានគេទម្លាយថា មានកម្រ៉ាស់់ស្តើងជាងមុន