ស្វែងរកពួកយើង:

ការឌីស្សាញ Honor Magic 7 Pro ត្រូវបានទម្លាយលម្អិតមុនការប្រកាសជាផ្លូវការណ៍!

ដោយ

Koun Jab Luffy

29 តុលា 2024 11:09 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន Honor បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ប្រណិតម៉ូដែល Magic 7 Series របស់ខ្លួន នៅថ្ងៃទី 30 ខែតុលាខាងមុខនេះហើយ។ នៅមុនព្រឹត្តិការណ៍សម្ពោនេះ រូបភាព Close Up របស់ស្មាតហ្វូនថ្មីនេះ ត្រូវបានចែករំលែកចេញពីអ្នកទម្លាយ Digital Chat Station (DCS) នៅលើបណ្តាញ Weibo ហើយថែមទាំងមានការទម្លាយអំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនថ្មីថែមទៀតផង។
បើមើលទៅលើរូបភាពជាច្រើនខាងលើនេះ បានបញ្ជាក់អំពីកាមេរ៉ាខាងក្រោយ 3 គ្រាប់ របស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមាន ឡែន Periscope Telephoto Lens មួយគ្រាប់ ហើយអេក្រង់ខាងមុខរបស់ស្មាតហ្វូននេះ គឺមានកញ្ចក់គែមកោង និងគែម bezels ស្តើង។ បន្ថែមពីនេះ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានរន្ធប្រហោង Pill-Shaped សម្រាប់កាមេរ៉ាភ្លោះផងដែរដូចជា 3D face unlock។ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ថា កាមេរ៉ានេះនឹងមានបំពាក់នូវបច្ចេកវិទ្យា AI ដើម្បីបង្កើនទៅលើសមត្ថភាពនៃការថតរូបភាពដ៏អស្ចារ្យទៀតផង។
Article image
ជាមួយគ្នានេះ នៅលើរូបភាព Renders នេះ ក៏មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 7 និង Magic 7 Pro នឹងមានការបំពាក់នូវម៉ូឌុលកាមេរ៉ា Octagonal module រួមជាមួយនឹងស៊ុមពណ៌ទឹកប្រាក់ ឬប្រផេះ ហើយរូបភាព Render មួយទៀតបង្ហាញថាវាមានគែមពណ៌មាស។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ និងភ្លើង LED flash ជាមួយនឹងឡូហ្គោ Honor logo នៅខាងក្រោមផងដែរ។ ស្មាតហ្វូន Magic 7 នឹងមានម៉េមូរីទំហំ 512GB និង 1TB ហើយនិងមានពណ៌ Gold, White, Black, Blue និងប្រផេះ។ សម្រាប់ស្មាតហ្វូនម៉ូដែល Pro នឹងមានទំហំ 256GB, 512GB និង 1TB ។
Article image
យោងតាមពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់កម្រិត 1.5K OLED សម្រាប់ម៉ូដែល Standard និងអេក្រង់កម្រិត 2K OLED សម្រាប់ម៉ូដែល Pro។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថាមពលថ្មទំហំ 5800mAh ជាមួយនឹងបច្ចេកវិទ្យា 100W wired និង 66W wireless charging នៅលើម៉ូដែល Pro។ ស្មាតហ្វូននេះនឹងមានបំពាក់នូវ ស្គែនម្រាមដៃ ultrasonic, បច្ចេកវិទ្យាការពារទឹកកម្រិត IP68/IP69 សម្រាប់ការពារទឹក និងធូលី រួមនិងប្រព័ន្ធផ្កាយរណប  Satellite connectivity នៅលើម៉ូដែល Pro ទៀតផង។ ក្រុមហ៊ុននេះបញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹង MagicOS 9.0។
Article image
ស្មាតហ្វូន Magic 7 series នេះ នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite ដែលមានការបង្កើនទៅលើល្បឿន performance និង power efficiency កាន់តែប្រសើរ ហើយបើប្រៀបធៀបទៅនឹងបន្ទះឈីបជំនាន់មុននេះ គឺមានការបង្កើនទៅលើ CPU និង NPU ដល់ទៅ 45% និង44%។ បន្ទះឈីបនេះ អាចប្រកួតប្រជែងបានជាមួយនឹងបន្ទះឈីប Dimensity 9400 ផងដែរ។ ស្មាតហ្វូន Magic 7 series នឹងមានបំពាក់នូវបច្ចេកវិទ្យាជាច្រើន មុខងារ AI កាន់តែឆ្លាតវៃ និងការឌីស្សាញដ៏ប្រណិតដែលគ្មានគូប្រៀប៕
ការឌីស្សាញ Honor Magic 7 Pro ត្រូវបានទម្លាយលម្អិតមុនការប្រកាសជាផ្លូវការណ៍!