ស្វែងរកពួកយើង:

ការតេស្តជាថ្មីនៅលើបន្ទះឈីប Exynos 2600 2nm ទទួលបានពិន្ទុខ្ពស់ជាងមុន

ដោយ

Koun Jab Luffy

01 កញ្ញា 2025 01:56 រសៀល

អាន 2 នាទី

Article image
Exynos 2600 ដែលជាបន្ទះឈីបថ្មី របស់ក្រុមហ៊ុន Samsung ត្រូវបានគេឃើញបង្ហាញខ្លួនជាថ្មីម្តងទៀតនៅលើបញ្ជីធ្វើតសេ្តសមត្ថភាព Geekbench ដោយលើកនេះ បន្ទះឈីបថ្មីនេះ ធ្វើបានល្អ គឺពិតជាសមត្ថភាពខ្លាំងក្លាមែនទែន។ គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅនេះ បន្ទះឈីបថ្មីនេះ បានបង្ហាញខ្លួននៅលើ Geekbench ប៉ុន្តែពិន្ទុរបស់វានៅមិនទាន់ខ្ពស់ខ្លាំងនោះទេ។ ឈីបនេះ មានពិន្ទុ 2,155 នៅក្នុងការតេស្ត single-Core និងពិន្ទុ 7,788 នៅក្នុងការតេស្ត multi-core។
ជាមួយនិងការធ្វើតេស្តជាថ្មី នៅពេលនេះ បង្ហាញថា បន្ទះឈីបថ្មីនេះ មានពិន្ទុ 3,309 នៅក្នុងការតស្ត single-core និងពិន្ទុ  11,256 នៅក្នុងការតេស្ត multi-core។ តាមរយៈនៃពិន្ទុនេះ គឺខ្ពស់ជាងបន្ទះឈីប Snapdragon 8 Elite ប៉ុន្តែបើមើលទៅលើបន្ទះឈីប Snapdragon 8 Elite 2 គឺនៅតែមានដំណើរការល្អប្រសើរជាងមុននៅក្នុងការតេស្តនៅលើ Benchmark មុននេះ។ ការបង្កើនទៅលើសមត្ថភាពនេះ គឺតាមរយៈការបង្កើនទៅលើល្បឿននៃ CPU។
Article image
សម្រាប់សមត្ថភាព Cortex-X930 core គឺដំណើរការជាមួយល្បឿន 3.8GHz (ការបង្កើនពី 3.55GHz) ខណៈពេលដែលបន្ទះឈីប 3x Cortex-A730 performance cores គឺមានការកើនឡើងទៅកាន់ល្បឿន 3.26GHz (ការបង្កើនពី 2.96GHz)។សម្រាប់ 5 Cortex-A730s គឺមានការបង្កើនពី 2.46GHz ទៅកាន់ 2.76GHz។ សម្រាប់បន្ទះឈីបនេះ គឺផលិតឡើងដោយដំណើការនៅលើដំណើរការ 2nm GAA របស់ក្រុមហ៊ុន Samsung Foundry ដែលមានការពង្រឹងទៅលើ power efficiency, thermal management និង AI Performance។
Article image
បន្ថែមពីនេះទៀតនោះ ដើម្បីការពារទៅលើការកើនឡើងនៃកំដៅនោះ បន្ទះឈីបនេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យា Heat Path Block (HPB) technology ថ្មីផងដែរ។ បន្ទះឈីប  Exynos 2600 នេះ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S26 Pro និង S26 Edge នៅដើមឆ្នាំ 2026 ខណៈពេលដែលស្មាតហ្វូន S26 Ultra នឹងបន្តក្នុកងារប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite 2។ ក្រៅពីស្មាតហ្វូននេះ ក្រុមហ៊ុន Samsung ក៏ទើបតែចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងតម្លៃ 16.5 ពាន់លានដុល្លារអាមេរិក ជាមួយនឹងក្រុមហ៊ុន Tesla សម្រាប់បន្ទះឈីប 2nm Chips ផងដែរ៕