ស្វែងរកពួកយើង:

ការតេស្តទៅលើភាពធន់ទៅលើអេក្រង់បត់ 3 តង់ Huawei Mate XT (មានវីដេអូ)

ដោយ

Koun Jab Luffy

28 តុលា 2024 09:40 ព្រឹក

អាន 2 នាទី

Article image
និយាយពីស្មាតហ្វូនជំនាន់ថ្មីៗ ការតេស្តទៅលើភាពធន់ គឺជារឿងចម្បងមួយសម្រាប់គ្រប់ស្មាតហ្វូនទាំងអស់ នៅក្នុងនោះ ការតេស្តនេះសម្រាប់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីៗ ដែលទើបតែបង្ហាញវត្តមាននៅលើទីផ្សារថ្មីៗនេះ ក៏ជារឿងសំខាន់មួយផងដែរ។ ថ្មីៗនេះ មានការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Huawei Mate XT ដែលជាស្មាតហ្វូនបត់បាន 3 តង់ ដែលជាម៉ូដែលថ្មីមានតម្លៃថ្លៃខ្ពស់ជាងគេផងដែរ។ បើតាម JerryRigEverything ថ្មីៗនេះ ក៏បានធ្វើតេស្តទៅលើភាពធន់ទោលើស្មាតហ្វូនថ្មីនេះដោយលោក Zach Nelson ថែមទៀតផង។
នៅក្នុងអំឡុងពេលនៃការបើកប្រអប់របស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate XT នេះ មានការចាប់អារម្មណ៍ខ្លាំងមែនទែន ពីព្រោះថា ក្រៅតែពីមានស្មាតហ្វូន Mate XT ហើយ ក្នុងនោះ ក្រុមហ៊ុននេះ ក៏មានភ្ជាប់មកជាមួយនឹងកាសស្តាប់ reeBuds 5 wireless earbuds ដែលមានតម្លៃ  $154 រួមជាមួយនឹងឆ្នាំងសាក  88-watt car charger មកជាមួយោងដែរ ខណៈដែលស្មាតហ្វូនទូទៅគឺមិនមានភ្ជាប់នូវឧបករណ៌នានាមកជាមួយនឹងស្មាតហ្វូននោះទេ។
នៅក្នុងការតេស្តទៅលើអេក្រង់ផ្លាស្ទិករបស់ស្មាតហ្វូន Mate XT បង្ហាញអំពីកម្រិត 3 នៃស្នាមឆ្កូតដែលមានន័យថា សូម្បីតែក្រចក ដៃ ក៏អាចបង្កើតនូវស្នាមឆ្កូតនៅលើស្មាតហ្វូននេះបានដែរ។ ដូចទៅនឹងស្មាតហ្វូនបត់បានជាច្រើនទៀតផងដែរ អេក្រង់របស់ស្មាតហ្វូននេះ គឺងាយនៅក្នុងការខូចខាតពេលប៉ះទៅនឹងវត្ថុដែលមុតដូចជាឡាមជាដើម។ ការតេស្តជាមួយនឹងកាបិត ក៏បណ្តាលអោយមានការប៉ះពាល់ទៅលើអេក្រង់ 10.2-អ៊ីង បង្ហាញចេញបានកម្រិត 3K ដែលមានល្បឿន 90Hz នេះផងដែរ។
Article image
នៅក្នុងការតេស្តនេះ លោក Nelson ក៏បានបត់ស្មាតហ្វូន Mate XT នេះដូចទៅនឹងការបត់ទៅលើស្មាតហ្វូន Samsung Galaxy Z Fold 6 ផងដែរ ហើយជាលទ្ធផលនោះ អេក្រង់របស់ស្មាតហ្វូននេះ ក៏ខូច។ ប៉ុន្តែខណៈពេលដែលកាត់បត់នេះ គឺមានទម្រង់ជាចេតនាអោយបានបញ្ហានោះ ស្មាតហ្វូននេះ ក៏មានសារព្រមានផងដែរថា ការបត់នេះ គឺខុសទិសដៅ។ នៅក្នុងស្មាតហ្វូននេះថ្មីនេះ គឺមានថាមពលថ្មចំនួន 3 គ្រាប់ ដែលកម្លាំងសរុបទំហំធំដល់ទៅ 5600mAh៕
ការតេស្តទៅលើភាពធន់ទៅលើអេក្រង់បត់ 3 តង់ Huawei Mate XT (មានវីដេអូ)