
ការត្រឡប់មកវិញរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei ដែលមានជាមួយនិងបច្ចេកវិទ្យា 5G បានធ្វើអោយមានការប្រកួតប្រជែងខ្លាំងសម្រាប់ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន នេះបើតាមការបញ្ជាក់ពីលោក Hu Bashan ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន vivo។ នៅពេលនេះ ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានធ្វើអោយហ្វេនៗនៅក្នុងស្រុកចិន មានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងមែនទែនទៅលើស្មាតហ្វូនថ្នាក់ខ្ពស់ និងថ្នាក់កណ្តាល។
លោកអគ្គនាយករូបនេះ បានបន្តថា ថ្មីៗនេះ បើមើលទៅលើទីផ្សារស្មាតហ្វូនប្រទសចិន គឺមានការពិភាក្សាទៅលើបច្ចេកវិទ្យា AI ប៉ុន្តែមិនទាន់ត្រូវបានប្រើប្រាស់ច្រើននោះទេ។ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា AI កាន់តែសំបូរបែបនោះ គឺនឹងត្រូវពេលវេលា 5 ទៅ 6 ឆ្នាំ ថែមទៀត សម្រាប់ទីផ្សារស្មាតហ្វូន ដោយសារតែបច្ចេកវីទ្យានេះ ន៑មានការពង្រឹកបន្ថែម ក៏ដូចជាតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យានេះ។
លោកបានបន្ថែមថា នៅពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅប្រទេសចិន គឺបាននឹងកំពុងតែធ្វើការនៅលើបច្ចេកវិទ្យា AI សម្រាប់ស្មាតហ្វូនរបស់ខ្លួន។ ហើយមុខងារ AI ថ្មីៗ ដែលពេញនិយមជាងគេសម្រាប់ក្រុមហ៊ុនបំពាក់នៅលើស្មាតហ្វូនរបស់គេបច្ចុប្បន្ននេះ គឺមានតែមុខងារ AI image object removal និង AI security ប៉ុណ្ណោះ។

តាមរយៈនៃការវិវត្តិន៌បច្ចេកវិទ្យាថ្មីៗនេះដែរ លោកអគ្គនាយករងរបស់ក្រុមហ៊ុន vivo រូបនេះ ក៏បាននិយាយពីចំណុចសំខាន់ៗមួយចំនួនទាក់ទងស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ផងដែរ។ លោកបញ្ជាក់ថា ការត្រឡប់មកវិញរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei ដែលមានជាមួយនិងបច្ចេកវិទ្យា 5G បានធ្វើអោយមានការប្រកួតប្រជែងខ្លាំងសម្រាប់ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន។

នៅពេលនេះ ក្រុមហ៊ុន Huawei គឺកំពុងតែមានការគោលដៅត្រឡប់មកគ្រប់គ្រងទីផ្សារស្មាតហ្វូនវិញហើយ។ ក្រុមហ៊ុននេះ នឹងមានការប្រកួតប្រជែងជាមួយនិងដៃគូរជាច្រើនស្របពេលដែលអតិថិជននៅប្រទេសចិននៅពេលនេះមានការចាប់អារម្មណ៌ទៅលើស្មាតហ្វូនរបស់ Huawei កាន់តែច្រើនឡើងៗ។
