ស្វែងរកពួកយើង:

ការទម្លាយថ្មីបង្ហាញថា iPhone 16 Pro Max មានទំហំធំជាង និងកម្ពស់ខ្ពស់ជាង iPhone 15 Pro Max

ដោយ

Koun Jab Luffy

29 សីហា 2024 10:44 ព្រឹក

អាន 2 នាទី

Article image
តាមដំណឹងចុងក្រោយនេះបានបញ្ជាក់ថា Apple នឹងធ្វើការប្រកាសចេញ iPhone 16 Series នៅថ្ងៃទី 10 ក្នុងខែកញ្ញា ខាងមុខនេះ ប៉ុន្តែ ក៏មានប្រភពមួយចំនួនទៀតបានបញ្ជាក់ថា ព្រឹត្តិការណ៍បង្ហាញចេញ iPhone ជំនាន់ថ្មីនេះនឹងចេញនៅថ្ងៃទី 20 ក្នុងខែកញ្ញា។ ស្របពេលនៃការទន្ទឹងរងចាំការបង្ហាញវត្តមាន iPhone ជំនាន់ថ្មីមកដល់ នៅពេលនេះ ក៏មានការទម្លាយពីការប្រៀបធៀបរវាង iPhone16 Pro Max និង iPhone 15 Pro Max។
តាមរយះការប្រៀបធៀបនេះ គឺបង្ហាញថា iPhone 16 Pro Max គឺមានទំហំធំជាង និងកម្ពស់ខ្ពស់ជាង iPhone 15 Pro Max ដែលនេះ បង្ហាញ iPhone 16 Pro Max គឺជា iPhone ដែលមានទំហំធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ iPhone។ ការកើនទំហំ និងកម្ពស់ដូចនេះគឺស្របពេលជាមួយគ្នានឹងក្តីរំពឹងថា Apple នឹងមានការបង្កើនទំហំអេក្រង់ iPhone 16 Pro Max ឡើងដល់ 6.9-inch ធំជាង iPhone 15 Pro Max ដែលមានទំហំ 6.7-អ៊ីងដែលធំជាងប្រមាណ 0.2-inch។
ក្រៅតែពី iPhone 16 Pro Max ម៉ូដែល iPhone 16 Pro ក៏ត្រូវបានគេរំពឹងថានឹងបង្កើនទំហំអេក្រង់ឡើងដល់ 6.3-អ៊ីងធំជាង iPhone 15 Pro ដែលមានទំហំ 6.1-អ៊ីង។ ជាមួយគ្នានេះ អេក្រង់របស់ iPhone 16 Pro និង iPhone 16 Pro Max ក៏នឹងប្រើបច្ចេកវិទ្យា Border Reduction Structure (BRS) technology ដើម្បីកាត់បន្ថយទំហំគែមអេក្រង់កាន់តែតូចស្តើងថែមទៀតផង។
Article image
បន្ថែមពីនេះអេក្រង់របស់ iPhone 16 Pro Series ក៏នឹងមានកម្រិតពន្លឺខ្ពស់ជាងមុនដល់ 20% សម្រាប់មាតិកា SDR ដែលបង្កើនកម្រិតបន្លឺដល់ 1,200nits SDR Content។ ដោយឡែកសម្រាប់ម៉ូដែលស្តង់ដារទាំងពីរ គឺ iPhone 16 និង 16 Plus គឺរក្សាទំហំអេក្រង់ដូចជំនាន់មុនដដែល គឺ 6.1-inch និង 6.7-inch៕