ស្វែងរកពួកយើង:

ការធ្វើតេស្តជាថ្មីទៅលើ Galaxy S25 Ultra នៅលើ Benchmark បង្ហាញពីសមត្ថភាពខ្ពស់ជាងការតេស្តលើកមុន

ដោយ

Koun Jab Luffy

26 កញ្ញា 2024 07:52 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ម៉ូដែល Galaxy S25 Ultra បានបង្ហាញសមត្ថភាពសារជាថ្មីនៅលើបញ្ជីធ្វើតេស្ត Benchmark Geekbench ជាមួយនិងលទ្ធផលថ្មីខ្លាំងជាងមុន។ បើតាមបញ្ជីធ្វើតេស្តនេះបង្ហាញថា Galaxy S25 Ultra ទើបធ្វើតេស្តថ្មីៗនេះជាមួយនិងបន្ទះឈីប Snapdragon 8 Gen 4 ដោយដំណើរការនៅលើ CPU cores ទាំងអស់ ធ្វើការបានល្អ មានពិន្ទុខ្ពស់ជាងការបង្ហាញកាលពីពេលថ្មីៗនេះ។
តាមលទ្ធផលនៃការតេស្តទៅលើ Galaxy S5 Ultra នៅលើបញ្ជី Geekbench បញ្ជាក់ថា បន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺមាន 6 គ្រាប់រត់បានល្បឿន 3.53GHz ខ្ពស់ជាងជំនាន់មុន 2.78GHz, និងពីរគ្រាប់ទៀតរត់បានល្បឿនខ្ពស់ដល់ទៅ 4.47GHz ប្រៀបធៀបជាមួយនិងជំនាន់មុនធ្វើបានត្រឹមតែ 4.09GHz ប៉ុណ្ណោះ។ តាមរយៈនៃលទ្ធផលនេះ គឺបានធ្វើអោយសមត្ថភាពរបស់ស្មាតហ្វូន Galaxy S25 Ultra ដែលដំណើរការជាមួយបន្ទះឈីប Snapdragon 8 Gen 4 មានពិន្ទុខ្ពស់ជាងគគេនលើ Geekbench។
Article image
យោងតាមការបញ្ជាក់នៅលើបញ្ជីនេះ ក៏មានការបង្ហាញថា Galaxy S25 Ultra ទទូលបាននូវពិន្ទុ 3,011 ទៅលើការតេស្តSingle-Core និង 9,706 ទៅលើការតេស្ត Multi-Core។ ប្រៀបធៀបជាមួយនិងការបែកធ្លាយកាលពីលើកមុនគឺខុសគ្នា។ការតេស្តលើកមុនគឺមានការបង្ហាញថា ស្មាតហ្វូននេះ គឺទទួលបានពិន្ទុត្រឹមតែ 2,884 និង 8,840 ប៉ុណ្ណោះសម្រាប់ការធ្វើតេស្តទៅលើ Single និង Multi-core។
Article image
ទាក់ទងជាមួយនិងសមត្ថភាពរបស់ស្មាតហ្វូនជំនាន់ថ្មីនេះដែរ កាលពីម្សិលមិញនេះ Tom's Guide ក៏បានបង្ហាញពីការធ្វើតេស្តទៅលើស្មាតហ្វូន iPhone 16 Pro Max ផងដែរ ដោយស្មាតហ្វូនថ្នាក់ប្រណិតរបស់ Apple មួយនេះ គឺទទួលបាននូវពិន្ទុ 3,400 និង 8,300 ទៅលើការធ្វើតេស្ត Single និង Multi-core។
ការធ្វើតេស្តជាថ្មីទៅលើ Galaxy S25 Ultra នៅលើ Benchmark បង្ហាញពីសមត្ថភាពខ្ពស់ជាងការតេស្តលើកមុន