
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានអោយដឹងថា កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន BYD បានលក់រថយន្តរបស់ខ្លួនបានចំនួន 322,846 គ្រឿង នៅលើទីផ្សារសកល ដែលកើនឡើងបាន 8.9% ប្រៀបធៀបជាមួយនិងខែមករា ដែលលក់បានត្រឹមតែ 296,446។ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសចិនមួយនេះ ត្រូវបានគេមើលឃើញថា បានលក់រថយន្តរបស់ខ្លួននៅលើទីផ្សារសកលបានចំនួន 3 ខែជាប់ៗគ្នា គិតចាប់ពីខែតុលាកន្លងទៅ ដោយនាំចេញបាន 30,977 គ្រឿង។
ដើម្បីជុំរញការលក់ទៅកាន់ទីផ្សារសកលអោយបានកាន់តែច្រើនជាងនេះនោះ នៅឆ្នាំ 2026 ក្រុមហ៊ុន BYD មានគម្រោងបង្កើននូវក្រុមហ៊ុនដឹកជញ្ជូនអោយបានចំនួន 8។ មកដល់ពេលនេះ ក្រុមហ៊ុននេះ គឺមានដៃគូរចំនួន 4 ហើយសម្រាប់ការដឹកជញ្ជូនរថយន្តរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក។ សម្រាប់កាប៉ាល់ចុងក្រោយដែលមកបំរើសេវាកម្មរបស់ខ្លួននោះ ត្រូវបានគេបញ្ជាក់ថា គឺមានឈ្មោះ BYD Shenzhen RoRo vessel ហើយកាប៉ាល់នេះ មានទំហំធំ និងមានប្រវែង 219 ម៉ែត្រ ហើយនឹងបានចូលចតនៅប្រទេសចិនកាលពីថ្ងៃទី 16 ខែមករា។ កាប៉ាល់នេះ អាចដឹករថយន្តបាន 9,200 គ្រឿង។

សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុន BYD បានលក់រថយន្តរបស់ខ្លួនជាច្រើនរួចមកហើយ ដោយក្រៅពី BYD ក្រុមហ៊ុននេះ ក៏មានម៉ូដែលផ្សេងៗទៀតដូចជា Denza, Fang Cheng Bao និង Yangwang។ ក្រុមហ៊ុន BYD នាំចេញបាន 304,673 គ្រឿង, Denza នាំចេញបាន 8,513 គ្រឿង, Fang Cheng Bao នាំចេញបាន 4,942 គ្រឿង និង Yangwang នាំចេញបាន105 គ្រឿង។

