ស្វែងរកពួកយើង:

ការនាំចេញស្មាតហ្វូនប្រណិត Huawei ទៅកាន់ទីផ្សារសកលកើនឡើងទ្វេរដងនៅឆ្នាំ 2024

ដោយ

Koun Jab Luffy

18 កុម្ភៈ 2025 03:49 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា ទទួលបាននូវកំនើនទីផ្សារទេ្វរដងទៅលើការនាំចេញស្មាតហ្វូនថ្នាក់ប្រណិតទៅកាន់ទីផ្សារសកលនាឆ្នាំ 2024 កន្លងទៅនេះ។ យោងតាមរបាយការណ៌របស់ Counterpoint បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺថែមទំាំងមានការប្រជែងជាងមួយនិងក្រុមហ៊ុនធំៗដូចជា Apple និង Samsung រួមនិងក្រុមហ៊ុនជាច្រើនទៀតផងដែរនៅពេលនេះ។
អ្នកវិភាគរបស់ Counterpoint បាននិយាយថា ស្មាតហ្វូនដែលត្រូវបានចាត់ទុកថាជាម៉ូដែលប្រណិតនោះ គឺមានតម្លៃចាប់ពី $600 ទៅដក់ $1000។ សម្រាប់តម្លៃថៃ្លជាង ≥$600 គឺមានកំណើន 25% ខណៈដែលតម្លៃខ្ពស់ជាង ≥$1000 គឺមានការកើនឡើងដល់ទៅ 40%។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារមួយនេះបានបន្តថា សម្រាប់ទីផ្សារស្មាតហ្វូនថ្នាក់ប្រណិតនៅលើពិភពលោកនៅឆ្នាំ 2024 កន្លងទៅនេះ ការនាំចេញបានកើនឡើង 25%។ ក្រុមហ៊ុន Apple គឺជាអ្នកដែលនាំមុខគេដោយមានចំណែកទីផ្សារដល់ទៅ 67%។ ក្រុមហ៊ុន Samsung វិញ គឺមានចំណែកទីផ្សារ 18%។
Article image
ចំពោះក្រុមហ៊ុន Huawei បើទោះបីជាមានចំណែកតិចមែន តែក្រុមហ៊ុនCounterpoint បាននិយាយថា ក្រុមហ៊ុននេះ គឺទទួលបាននូវកំណើនការនាំចេញទ្វេរដង។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានប្រកាសចេកនូវស្មាតហ្វូន Pura 70 Series ទៅលើទីផ្សារសកល ដោយម៉ូដែលនេះ ត្រូវបានគេមើលឃើញថា មានការបំពាក់នូវមុខងារថ្មីៗជាច្រើន ជាពិសេសមានកាមេរ៉ាខ្លាំង super-sensitive retractable ហើយថែមទាំងមានការប្រើប្រាស់នូវបន្ទះឈីប Kirin 9010 5G រួមនិងការឌីស្សាញរូបរាងថ្មី ក៏ដូចជាមានការតម្លើងនូវបច្ចេកវិទ្យា AI photo-editing ថែមទៀតផង។
Article image
ជាមួយគ្នានេះ Mate X6 ដែលជាម៉ូដែលប្រណិតរបស់ Huawei ក៏មានការប្រកាសចេញដូចគ្នា។ ស្មាតហ្វូននេះ បានធ្វើអោយក្រុមហ៊ុន Huawei កាន់តែខ្លាំងជាមួយនិងការតម្លើងនូវបច្ចេកវិទ្យា Kirin 5G និងការប្រើប្រាស់សមសភាគផលិតនៅក្នុងស្រុក។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់ 3 តង់ Mate XT tri-fold នៅលើទីផ្សារសកលផងដែរ។