ស្វែងរកពួកយើង:

ការនាំចេញ Galaxy Z Fold 6 និង Z Flip 6 នឹងមានការកើនឡើងប្រមាណ 10% ធៀបនឹងជំនាន់មុន

ដោយ

Koun Jab Luffy

15 កក្កដា 2024 04:53 ល្ងាច

អាន 2 នាទី

Article image
កាលពីថ្ងៃទី 10 ខែកក្តដា ថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 6 និង Z Flip 6 ។ ស្មាតហ្វូនអេក្រង់ជំនាន់ថ្មីនេះ គឺជាស្មាតហ្វូនអេក្រង់បត់ដំបូងគេរបស់ Samsung ដែលមានភ្ជាប់មកជាមួយនឹងកញ្ចប់បច្ចេកវិទ្យា Galaxy AI ស្រាប់តែម្តង ហើយជាមួយនឹងកញ្ចប់ Galaxy AI គឺ Key Selling ដ៏សំខាន់បំផុតដែលនឹងជម្រុញការលក់របស់ Galaxy Z Fold 6 និង Z Flip 6 ខ្ពស់ជាងជំនាន់ Galaxy Z Fold 5 និង Z Flip 5 ឆ្នាំមុន។
ជាក់ស្តែង Samsung បានធ្វើការព្យាករណ៍ថា ការលក់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួននឹងមានចំនួន 10% ធៀបនឹងចំនួនលក់របស់ Galaxy Fold 5 និង Flip 5 នេះបើតាមការថ្លែងការណ៍លោក TM Roh ដែលជានាយកក្រុមហ៊ុន Samsung Mobile Division ទៅកាន់ការសែតកូរ៉េខាងត្បូងបន្ទាប់ពីព្រឹត្តិការណ៍ Galaxy Unpacked  ដែលធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃពុធ ទី 10 ខែកក្តដា កន្លងទៅ។
លោក Roh បានបន្តសង្កត់ធ្ងន់ទៅលើលក្ខណៈសម្បត្តពិសេសដែលផ្តល់នូវងាយស្រួលក្នុងការប្រើសម្រាប់ទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មីទាំងពីរដូចជាងប្រព័ន្ធកាមេរ៉ាដ៏អស្ចារ្យ អាយុកាលថ្មបានយូរ បន្ទះឈីបកំពូល និងជាពិសេសទៅលើប្រព័ន្ធបច្ចេកវិទ្យា AI ដ៏សម្បូរបែបតែម្តង។ ជាមួយនឹងកញ្ចប់បច្ចេកវិទ្យាថ្មីចុងក្រោយនេះ ស្មាតហ្វូនអេក្រង់ជំនាន់ថ្មីនេះ គឺផ្តល់នូវ "លទ្ធផលកាន់តែប្រសើរនៅក្នុងទីផ្សារពិភពលោក"។
ក្រុមហ៊ុន Samsung នាំមុខគេនៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់ចាប់តាំងពីការចាប់ផ្តើមជាមួយម៉ូដែលដំបូងរបស់ខ្លួន ប៉ុន្កែ នៅមួយរយះពេលចុងក្រោយនេះ ការលក់ហាក់មានការថយចុះបន្តិចដោយសារតែមានការប្រគូតប្រជែងខ្លាំងជាពិសេស គឺ Huawei តែម្តង ដែលកំពុងមានសន្ទុះគាំទ្រខ្លាំងសម្រាប់ទីផ្សារស្មាតហ្វូនអេក្រង់បត់។ ជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់ជំនាន់ថ្មី Galaxy Z Fold6 និង Z Flip6 នឹងធ្វើឱ្យ Samsung ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលអាចបត់បានលំដាប់លេខ 1 របស់ពិភពលោកក្នុងបរិមាណនៃការលក់។
Article image
លោក TM Roh ក៏បាននិយាយផងដែរថា វាជារឿងល្អសម្រាប់អ្នកប្រើប្រាស់ ប្រសិនបើទីផ្សារកាន់តែមានការប្រកួតប្រជែងដូចក្នុងឆ្នាំនេះ ប៉ុន្តែ លោកទទួលស្គាល់ថា វាពិតជាមិនល្អសម្រាប់ Samsung នោះទេប្រសិនបើទីផ្សារប្រគូតប្រជែងកើនកាន់តែច្រើនជាពិសេស គឺតម្លៃតែម្តង។ ដូចនេះចាំមើលលទ្ធផលនៃការលក់របស់ Galaxy Z Fold 6 និង Z Flip 6 តើអាចកើនឡើងដូចការរំពឹងទុករបស់ Samsung ដែរ ឬទេ៕