
បើតាមរបាយការណ៍មួយនាពេលថ្មីៗនេះ បាននិយាយថា ថេប្លេត M4 iPad Pro របស់ក្រុមហ៊ុន Apple ដែលមានការបំពាក់មកជាមួយនឹងអេក្រង់ OLED មានតម្រូវការទាបជាងអ្វីដែលបានរំពឹងទុក គិតចាប់តាំងពីការបង្ហាញនូវថេប្លេតទាំងនេះ នៅក្នុងត្រីមាសទី 2 កន្លងទៅ។ នៅក្នុងការបង្ហាញខ្លួននៅក្នុងខែឧសភាកន្លងទៅនេះ សម្រាប់មានទំហំ 11-អ៊ីង និងទំហំ 13-អ៊ីង គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា OLED របស់ក្រុមហ៊ុន Apple។ អេក្រង់នេះ គឺមានទំហំធំជាងមុន ហើយក៏ត្រូវគេរំពឹងថា នឹងមានការនាំចេញច្រើនជាង 10 លានគ្រឿងសម្រាប់ឆ្នាំ 2024 នេះ។
ប៉ុន្តែបើមើលនៅក្នុងការវិភាគចុងក្រោយបំផុត ដែលត្រូវបានដកស្រង់ចេញពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Display Supply Chain Consultants (DSCC) ព្យាករណ៍ថា ការព្យាករណ៍នេះ គឺមានធ្លាក់ចុះមកនៅត្រឹមតែ 6.7 លានគ្រឿងប៉ុណ្ណោះ។ លោក Ross Young ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន DSCC បានរាយការណ៍ថា ការនាំចេញទៅលើម៉ូឌែល 11-អ៊ីង គឺនឹងមានការធ្លាក់ចុះ 40% នៅក្នុងត្រីមាសទី 3 និងការធ្លាក់ចុះ 30% នៅក្នុងត្រីមាសទី 4 បើធៀបទៅនឹងត្រីមាសមុននេះ។ សម្រាប់ម៉ូដែល 13-អ៊ីង ក៏នឹងមានការធ្លាក់ចុះខ្លាំងផងដែរ ដោយនៅក្នុងត្រីមាសទី 3 អាចនឹងធ្លាក់ដល់ទៅ 50% និងត្រីមាសទី 4 ដល់ទៅ 90%។
លោក Young បាននិយាយថា អតិថិមិន មានការចាប់អារម្មណ៍ខ្លាំងទៅលើថេប្លេតនេះ ដោយសារតែកត្តាច្រើនយ៉ាង។ សម្រាប់់អេក្រង់ទំហំ 11.1-អ៊ីង មានតម្លៃ $999 ខណៈពេលដែលម៉ូដែលទំហំ 13-អ៊ីងមានតម្លៃខ្ពស់ដល់ទៅ $1,299 ដែលតម្លៃនេះ ត្រូវបានគេនិយាយថា អាចអោយតិថិជនធ្វើការជ្រើសរើសនូវស្មាតហ្វូនប្រណិត ឬកុំព្យូទ័រយួរដៃបាន។ សម្រាប់បញ្ហាមួយទៀតនោះ គឺទៅលើកម្មវិធី iPadOS software របស់ក្រុមហ៊ុន Apple ដែលនៅមានដែនកំណត់។
ស្ថានភាពខាងលើនេះ គឺបានចោទជាសំណួរ អំពីលទ្ធភាពជោគជ័យនៃបច្ចេកវិទ្យា OLED ដែលមាននៅលើថេប្លេតប្រណិតរបស់ក្រុមហ៊ុន Apple ។ លោក Young បាននិយាយទៀតថា នៅក្នុងទីផ្សារទូរទស្សន៍នោះ កញ្ចក់ OLED នេះ គឺទទួលបានជោគជ័យជាងបច្ចេកវិទ្យា mini-LED technology ប៉ុន្តែតម្លៃក៏មានភាពខុសគ្នាខ្លាំងផងដែរ។ ក្រុមហ៊ុន Apple ក៏ធ្វើការនៅលើ OLED ទៅលើ iPad Air ហើយពាក្យចចាមអារ៉ាមមុននេះ បានទម្លាយថា វានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 ។

ដោយសារតែការធ្លាក់ចុះទៅលើការលក់ម៉ូដែល iPad Pro អេក្រង់ OLED នេះ លោក Young បានកត់សម្គាល់ថា ការផ្លាស់ប្តូរពីអេក្រង់ LCD ទៅ OLED នៅលើ iPad Air អាចនឹងមានការពន្យារពេលច្រើនជាងមួយឆ្នាំ។ សូមជំរាបថា សម្រាប់កុំព្យូទ័រ MacBooks ដែលបំពាក់ជាមួយនឹងកញ្ចក់ OLED គឺមានការបង្កើនទៅលើពន្លឺអេក្រង់ និងការពង្រឹងទៅលើ contrast ratio ខ្លាំង បើប្រៀប ធៀបទៅនឹងម៉ូដែលប្រើប្រាស់នូវអេក្រង់ LCD។ ហើយអេក្រង់នេះ ក៏មានប្រសិទ្ធិភាពជាងមុនដែលផ្តល់នូវថាមពលថ្មប្រើប្រាស់បានយូរជាងមុនថែមទៀតផង៕
