
ថ្មីៗនេះ យោងតាមការចេញផ្សាយទិន្នន័យថ្មីមួយចេញពី Counterpoint Research បានបញ្ជាក់ថា ចំណែកទីផ្សារស្មាតហ្វូនសកលរបស់ក្រុមហ៊ុន Apple មានការធ្លាក់ចុះចំនួន 18% នៅក្នុងឆ្នាំ 2024 នេះ ខណៈដែលឆ្នាំមុននេះ មានការធ្លាក់ចុះ 19%។ ការធ្លាក់ចុរះនេះ ត្រូវបានគេនិយាយថា គឺដោយសារតែក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន ចាប់ផ្តើមធ្វើការពង្រីកវត្តមាទៅកាន់ទីផ្សារសកល។
លោក Tarun Pathak ដែលជាប្រធានរបស់ Counterpoint research បាននិយាយថា “ស្មាតហ្វូន Apple's iPhone 16 Series មិនទាន់អាចលក់បានច្រើននោះទេ ដោយសារមិនអាចប្រើប្រាស់នូវមុខងារ Apple Intelligence បាននៅពេលដែលវាដាក់លក់។ ” យ៉ាងណាមិញ ក្រុមហ៊ុន Apple នៅតែមានការកើនឡើងការលក់ខ្លាំងក្លានៅក្នុងទីផ្សារជាច្រើននៅក្នុងអាមេរិកឡាទីនផងដែរ។ ខណៈពេលដែលការលក់ជារួមមានការធ្លាក់ចុះនោះ ក្រុមហ៊ុន Apple មើលឃើញមានការកើនឡើងទៅលើតម្រូវការទៅលើស្មាតហ្វូនម៉ូឌែលប្រណិតៗជាច្រើន។
អ្នកវិភាគ Ivan Lam របស់ Counterpoint ក៏បានរាយការណ៍ដែរថា អ្នកប្រើប្រាស់ជាច្រើនចាប់ផ្តើមចាប់អារម្មណ៍ទៅលើស្មាតហ្វូនម៉ូឌែលប្រណិតដូចជា Pro និងPro Max នៅក្នុងប្រទេសចិន។ ចំណែកទីផ្សាររបស់ស្មាតហ្វូនម៉ូឌែល high-end នេះគឺរំពឹងថានឹងកើនឡើង 50% នៅក្នុងទីផ្សាររបស់ចិនសម្រាប់ត្រីមាសទី 4 ឆ្នាំ 2024 នេះ។
ក្រឡេកទៅមើលក្រុមហ៊ុន Samsung នៅតែនាំមុខគេនៅក្នុងទីផ្សារស្មាតហ្វូនសកលដោយសារមានតម្រូវការខ្លាំងក្លាទៅលើស្មាតហ្វូន Galaxy S24 series ដែលមានការបំពាក់នូវបច្ចេកវិទ្យា AI និងស្មាតហ្វូនត្រកូល Galaxy A-Series របស់ក្រមហ៊ុនេនះក៏មានការពង្រឹងទៅលើសមត្ថភាពខ្ពស់ជាងមុន។ សម្រាប់ក្រុមហ៊ុនជាច្រើនទៀតរបស់ចិនដូចជា Huawei, Honor និង Motorola ក៏ត្រូវបានគេមើលឃើញថា បានក្លាយជាម៉ាកយីហោដែលមានការរីកចម្រើនខ្លាំងបំផុតនៅក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 10 ផងដែ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ទើបតែដាក់អោយដំណើរការមុខងារ Apple Intelligence ចាប់ពីខែតុលានេះ តាមរយៈការអាប់ដេតកម្មវិធី software របស់ខ្លួន។ អ្នកវិភាគ Ming-Chi Kuo បានបញ្ជាក់ថា មុខងារ Apple Intelligence ហាក់ដូចជាមិនមានការពេញនិយមខ្លាំងនោះទេ បើធៀបជាមួយនឹងសេវាកម្មក្លោដជាច្រើនទៀតដូចជា ChatGPT ជាដើម៕
