ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ការបង្ហាញរូបភាពស្មាតហ្វូនដំបូងបំផុតរបស់ TikTok មើលទៅគឺមានរូបរាងស្រដៀងគ្នាទៅនឹង iPhone 12

ដោយ

Koun Jab Luffy

07 វិច្ឆិកា 2019 03:24 យប់ជ្រៅ

អាន 2 នាទី

Article image
ខណៈពេលដែលមេដឹកនាំជនជាតិភាគតិចព្រឹទ្ធសភាលោក Chuck Schumer កំពុងតែធ្វើការប្រយុទ្ធជាមួយនឹងកម្មវិធីចែករំលែកវីដេអូខ្លីៗ TikTok នោះ ការដណ្តើមជ័យជំនះ សម្រាប់ Platform នេះ នៅតែបន្តឥតឈប់ឈរ។ ថ្មីៗនេះ TikTok ទើបតែបញ្ចេញនូវស្មាតហ្វូនរបស់ខ្លួនកាលពីម្សិលមិញនេះ ដែលមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិកម្រិតខ្ពស់ កាមេរ៉ាដែលមានាការឌីស្សាញយ៉ាងពិសេស ហើយរូបរាងរបស់ស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងរូបរាងរបស់ iPhone 12 ដែលពាក្យចចាមអារ៉ាមជាច្រើនដែលលើកឡើងនោះ។’
ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 855+, 8GB/128GB ឬ 12GB/256GB ថាមពលថ្មទំហំ 4000mAh ហើយវាមានភ្ជាប់ជាមួយនឹងកាមេរ៉ា 4 គ្រាប់នៅខាងក្រោយថែមទៀត។ កាមេរ៉ារបស់ស្មាតហ្វូននេះ គឺជាប្រភេទ wide, ultra-wide, macro lens និង telephoto ដូចអ្វីដែលអ្នកបានឃើញនេះ ស្មាតហ្វូន TikTok ដំបូងបំផុតនេះ គឺមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិខ្លាំងក្លាមែនទែន ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះគឺការឌីស្សាញទៅលើភាសាសម្រាប់ការប្រើប្រាស់នៅលើស្មាតហ្វូននេះ។
Article image
ជាមួយនិងរឿងនេះ អ្នកវិភាគ Ming-Chi Kuo របស់ Apple ក៏បានលើកឡើងថា ក្រុមហ៊ុន Apple ក៏នឹងធ្វើការឌីស្សាញសារជាថ្មីឡើងវិញទៅលើ iPhone 12 នាពេលខាងមុខ ដែលមានតួខ្លួនធ្វើពីកញ្ចក់យ៉ាងស្រស់ស្អាតបំផុត។ ក្រុមហ៊ុន Apple នឹងធ្វើការឌីស្សាញផ្នែកខាងក្រោយកាន់តែប្លែកជាងមុន ហើយវាក៏មានគែមស៊ុមព័ទ្ធលោហធាតុថ្មីផងដែរ។ នៅពេលដែលមានការបន្ថែមនូវម៉ូដឹម 5G និងបន្ទះឈីប 5nm apple A14 នោះ ក្រុមហ៊ុន Apple អាចនឹងធ្វើការបង្កើននូវតម្លៃរបស់ស្មាតហ្វូននេះផងដែរធៀបជាមួយនឹងម៉ូឌែល Pro ដែលបង្ហាញខ្លួននៅឆ្នាំនេះ នេះបើតាមការបញ្ជាក់របស់លោក Kuo ។ គួរបញ្ជាក់ថា ពាក្យចចាមអារ៉ាមថ្មីបញ្ជាក់ថា ស្មាតហ្វូន iPhone 12 នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ា 4 គ្រាប់នៅខាងក្រោយថែមទៀតផង៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ការបង្ហាញរូបភាពស្មាតហ្វូនដំបូងបំផុតរបស់ TikTok មើលទៅគឺមានរូបរាងស្រដៀងគ្នាទៅនឹង iPhone 12