ស្វែងរកពួកយើង:

ការបង្ហាញវត្តមានរបស់ស្អាតហ្វូនជំនាន់ថ្មី vivo X100 Pro+ ត្រូវគេទម្លាយថា គ្មានការពន្យាពេលនោះទេ!

ដោយ

Koun Jab Luffy

06 កុម្ភៈ 2024 03:03 រសៀល

អាន 2 នាទី

Article image
vivo ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួននភក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល X-Series ដែលមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 3 នៅលើទីផ្សារប្រទេសចិននាពេលឆាប់ៗនេះហើយ។ ប្រភពខាលើនេះនេះបន្តថា មកដល់ពេលនេះ គឺនៅមិនទាន់ច្បាស់ទេថា ស្មាតហ្វូននេះមានឈ្មោះថា Vivo X100 Pro+ ឬក៏ X100 Ultra នៅឡើយទេ ហើយក៏មិនដឹងថា ការឌីស្សាញស្មាតហ្វូននេះមានភាពខុសគ្នាឬយ៉ាងណាដែរ។
យោងតាមការបញ្ជាក់កន្លងមកបានអោយដឹងថា បន្ទាប់ពីការសម្ពោធស្មាតហ្វូន Vivo X100 និង X100 Pro កាលពីខែវិច្ឆិកាហើយ ស្មាតហ្វូន X100 Pro+ ទំនងជានឹងមានវត្តមាននៅខែមេសាខាងមុខ។ ប៉ុន្តែនៅមុននេះបន្តិចមានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានការពន្យាពេល ដោយអាចនឹងមានការប្រកាសចេញនៅចុងត្រីមាសទី 2 ឆ្នាំ 2024 វិញ។ នៅថ្ងៃនេះ បើតាមការវិវត្តន៍ថ្មីៗនេះ ដែលចែកចាយដោយអ្នកទម្លាយ Smart Pikachu បានបញ្ជាក់់ច្បាស់ពីពេលវេលានៃការបង្ហាញវត្តមានស្មាតហ្វូននេះហើយ។
Article image
យោងតាមអ្នកទម្លាយរូបនេះ បានបន្តថា Vivo X100 Pro+ នឹងមានការប្រកាសចេញជាផ្លូវការនៅចុងខែមេសាខាងមុខ គឺមិនមានការពន្យាពេលនោះទេ។ ប៉ុន្តែអ្នកទម្លាយរូបនេះ មិនមានការបង្ហាញចេញនូវព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មីនេះនោះទេ។
Article image
សូមជំរាបថា នៅមុននេះ ក៏មានការទម្លាយព័ត៌មានមួយចំនួនរបស់ស្មាតហ្វូននេះដែរ។ ក្នុងនោះ មានការបង្ហាញថា X100 Pro+ ឬ X100 Ultra នឹងមានការបំពាក់នូវអេក្រង់ Samsung E7 AMOLED ដែលមានគែមកោង និងមានសមត្ថភាពបង្ហាញចេញបានកម្រិត 2K resolution ល្បឿន 120Hz refresh rate។ សម្រាប់កាមេរ៉ាវិញ គឺនឹងមានសិនស័រកាមេរ៉ាគោលទំហំ 50-Megapixel LYT-900 និងគ្រាប់ទីពីរមានទំហំ 200 Megapixel periscope telephoto ហើយនិមានគ្រាប់ទីបី telephoto និងមួយគ្រាប់ទៀតជា ultra-wide lens។
Article image
Vivo X100 Pro+ ត្រូវគេរំពឹងថា នឹងមានរ៉េមទំហំ 16GB LPDDR5x RAM និងអង្គចងចាំទំហំ 1TB UFS 4.0 storage រួមជាមួយនិងបច្ចេកវិទ្យសាកកម្លាំង 100W charging និង 50W wireless charging។ នៅលើស្មាតហ្វូននេះ ប្រើប្រាស់រន្ធ USB-C គាំទ្រដោយ USB Gen 3.2 support និងមាន dual stereo speakers ព្រមទាំងបច្ចេកវិទ្យាការពារទឹក IP68-rated chassis ផងដែរ។ ស្មាតហ្វូននេះ នឹងមានពណ៌ black, blue ហើយនិង yellow។
ការបង្ហាញវត្តមានរបស់ស្អាតហ្វូនជំនាន់ថ្មី vivo X100 Pro+ ត្រូវគេទម្លាយថា គ្មានការពន្យាពេលនោះទេ!